ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំវត្តរាជបូណ៍ត្រៀមសម្តែងក្នុងកម្មវិធីរំលឹកគុណអង្គរ នាពាក់កណ្តាលខែធ្នូខាងមុខ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំវត្តរាជបូណ៍ត្រៀមសម្តែងក្នុងកម្មវិធីរំលឹកគុណអង្គរ នាពាក់កណ្តាលខែធ្នូខាងមុខ


សៀមរាប ៖ ល្ខោនស្រមោលស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរ លង់ណាស់មកហើយ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តែភាគច្រើនមិនសូវមានអ្នកស្គាល់ច្បាស់ ពីសិល្បៈមួយបែបនេះឡើយ។ ដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយវប្បធម៍ជាតិ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ របស់វត្តរាជបូណ៍ក្រុងសៀមរាប គ្រោងយកសិល្បៈស្បែកធំនេះ ទៅសម្តែងជូនមហាជនទស្សនាក្នុងកម្មវិធីបុណ្យរំលឹកគុណអង្គរ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឈនាយក និងជាព្រះគ្រូចៅអធិកាវត្តរាជបូណ៍ ក្រុងសៀមរាប ខេត្តសៀមរាប មានសង្ឈដីកាថា សិល្បៈល្ខោនស្រមោលស្បែកធំ ត្រូវបានសន្និដ្ឋានថា បានកើតមានឡើងតាំងពីបុរាណកាល យូរយាមកហើយ ពីព្រោះមិនមានឯកសារណាមួយបង្ហាញឱ្យជាក់លាក់នោះទេ គ្រាន់តែអាចដឹងថារឿងរាមាយណរាមកេរ្តិ៍គឺជាប្រភពនៃព្រហ្មញ្ញសាសនា។ ព្រះអង្គមានសង្ឈដីកាទៀតថា ស្បែកធំ ដើមឡើយមាន ដើមកំណើតនៅក្នុងខេត្តសៀមរាប ។ចំពោះការសម្តែងសិល្បៈមួយបែបនេះ ត្រូវយករូបចម្លាក់មកសម្តែង តាមតួអង្គនៃសាច់រឿង ដែលចាត់ទុកជាសិល្បៈសក្ការៈមួយបែប បើតាមរឿងព្រេងពីបុរាណ បង្ហាញពីភាពអង់អាចក្លាហាននៃការ ប្រយុទ្ធធ្វើចម្បាំង ដើម្បីបង្រ្កាបរាល់ពពួកអសិលទាំងឡាយ។

ព្រះអង្គមានសង្ឈដីកា បន្តទៀតថា ក្រោយពីកម្ពុជារួចផុតពីភ្លើងសង្រ្គាម ឧបករណ៍សម្រាប់សម្តែង អ្នកចេះដឹងទាំងឡាយអំពីដំណើរសាច់រឿង នៃល្ខោនស្រមោលស្បែកធំ បានបាត់បង់ស្ទើរតែទាំងស្រុង ប៉ុន្តែដោយសារទឹកព្រះទ័យដែលស្រឡាញ់ ថែរក្សាមរតកដូនតា ដែលបានបន្សល់ទុក សម្រាប់កូនខ្មែរជំនាន់ក្រោយ កុំឱ្យបាត់បង់សាបសូន្យ ឱ្យមានជីវិតឡើងវិញ និងដោយសារធ្លាប់បានឃើញការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ កាលពីនៅវ័យកុមារភាពផងនោះ ទើបព្រះអង្គ បានសម្រេចខិតខំពុះពារ បង្កើតក្រុមសិល្បៈល្ខោនស្រមោលស្បែកធំឡើងវិញ តាំងពីឆ្នាំ១៩៨៧មក រហូត ដល់បច្ចុប្បន្នសម្រាប់សម្តែង ឱ្យកូនខ្មែរបានឃើញ។

ព្រះអង្គមានសង្ឈដីកាបន្តទៀតថា មានកូនខ្មែរជំនាន់នេះតិចតួចណាស់ ដែលបានស្គាល់ អំពីសិល្បៈល្ខោនស្រមោលស្បែកធំ ដូច្នេះដើម្បីជាការចូលរួមចំណែកបង្ហាញពីសិល្បៈវប្បធម៍ជាតិ នៅថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ និងស្បែកកំប្លែង របស់វត្តរាជបូណ៍ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបុណ្យរំលឹកគុណអង្គរ។

សំឡេង«ការដែលធ្វើមិនមែនធ្វើតែសិល្បៈស្បែកធំទេ អាស្បែកកំប្លែងតូចក៏អាត្មាធ្វើដែរ វត្តបូណ៍យើងមានតើ ខាងអាមេរិកគេចង់បានក៏ធ្វើឱ្យទៅគេ អានេះក៏សង្រ្គោះឡើងវិញ កុំអីក៏សូន្យដែរ នៅវត្តក៏មានមួយវង់ដែរស្បែកកំប្លែង តែស្បែកធំនោះនៅថ្ងៃទី១៤ ខែ១២នេះ ខាងអាជ្ញាធរអប្សរាគេប្រារព្ធកម្មវិធីបុណ្យរំលឹកគុណបុព្វការី ដូនតា ព្រះមហាក្សត្រ អ្នកប្រាជ្ញបណ្ឌិតដែលលោកកសាងប្រាសាទទាំងអស់ ក្បួនច្បាប់ គេនឹកឃើញថាធ្វើពិធីបុណ្យរំលឹកគុណបុព្វការីហ្នឹង ក្នុងនោះស្បែកធំយើងក៏មានឱ្យទៅចូលរួមសម្តែងនឹងគេ អាត្មាថាហ្នឹងជាបេតិកភណ្ឌដែលរាជរដ្ឋាភិបាលបានបញ្ជូលទៅក្នុងបេតិកភ័ណ្ឌពិភពលោក ឱ្យទៅចូលរួមសម្តែងហ្នឹង ស្បែកតូចថាឱ្យទៅចូលរួមសម្តែងដែរ ដើម្បីបញ្ចាំងរូបភាពឱ្យកូនខ្មែរយើងបានឃើញ បើវាមិនដឹងអី ក៏ឱ្យឆ្ងល់ថាអ្វី ហើយសួរទៅក៏យកដែរ»។

សូមជម្រាបផងដែរថា សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភ័ណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទកភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន៕


ដោយ ៖  លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages