ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួចដែកនៅក្នុងដីឡូត៍យកទៅលក់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួចដែកនៅក្នុងដីឡូត៍យកទៅលក់


ស្តីពីករណី លួចដែកថ្នាំងអំពៅ-ដែកជើងរន្ទា នៅដីឡូត៍គ្មានលេខ ភូមិមិត្តភាព សង្កាត់ ព្រែកឯង ខណ្ឌ ច្បារអំពៅ កាលពីថ្ងៃទី ០៨-០១-២០២២ ម៉ោង១១និង០០នាទី។ជនរងគ្រោះឈ្មោះទ្រី ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ ស្នាក់នៅភូមិស្រែអំពិល ឃុំឈើ ទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់ ៖

១-ឈ្មោះចេង ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

២-ឈ្មោះមាន សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទាំង០២នាក់ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះយកដែកជើងរន្ទា និងដែកថ្នាំងអំពៅជាច្រើនដើមមកទុកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះចេង ពៅ និងឈ្មោះមាន សុភ័ណ្ឌ ដើរចូលលួចដែកថ្នាំងអំពៅ០៧ដើម និងដែកជើងរន្ទា០៥គូ រួចនាំគ្នាយករណាកាត់ខ្លីៗ យកទៅលក់ឲ្យអេត ចាយបានប្រាក់ ១០ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី ១០-០១-២០២២ ម៉ោង១២ និង៣០នាទី ជនសង្ស័យទាំង០២នាក់ខាងលើ មករកលួចដែកក្នុងដីឡូត៍ខាងលើទៀត ក៏ត្រូវបានជនរងគ្រោះឃើញទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ដកហូតវត្ថុតាងរណាអាដែក០១ និងដែកគាស់ ០១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកឯង សាកសួរ។

 លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ២នាក់ ៖ វិជ្ជមាន(មានសារធាតុញៀន)





No comments:

Post a Comment

សុខភាពនិងសម្រស់

Pages