ឯកឧត្តម ដួង តារាររដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា លីសា ម៉េត ព្រមទាំងក្រុមការងារបានចេញទៅទទួលស្វាគមន៍បងប្អូនអតីតសមាជិកសកម្មនៃអតីតគណបក្សប្រឆាំងសង្គ្រោះជាតិCNRP នៅស្រុកមេសាង
(ខេត្តព្រៃវែង) ថ្ងៃទី ២៨ មករា ២០២២ ឯកឧត្តម ដួង តារារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្ដេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ា លី សាម៉េត ព្រមទាំងក្រុមការងារបានចេញទៅទទួលស្វាគមន៍បងប្អូនអតីតសមាជិកសកម្មនៃអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ CNRP នៅស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងពិធីជួបសំណេះសំណាលថ្ងៃនេះក៏មានវត្តមាន ឯឧ ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណកម្មការនៃគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវៃងផងដែរ។
ពិតប្រាកដណាស់ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ គឺបើកបេះដូងនិងចិត្តទូលាយទទួលស្វាគមន៍បងប្អូននៅគ្រប់ទីកន្លែងដោយគ្មានការរើសអើង។ សូមអញ្ជេីញបងប្អូនវិលមករួមរស់ជាមហាគ្រួសារតែមួយ នៃគណបក្សប្រជាជនកម្ពុជា។
អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
No comments