កម្លាំងនគរបាលស្រុកលើកដែកបង្ក្រាបល្បែងសុីសងបញ្ចល់មាន់ដោយឃាត់ខ្លួនបាន២នាក់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងនគរបាលស្រុកលើកដែកបង្ក្រាបល្បែងសុីសងបញ្ចល់មាន់ដោយឃាត់ខ្លួនបាន២នាក់


ខេត្តកណ្តាល!ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង ១៣ និង៤៥នាទី នៅក្នុងព្រៃចំណុចស្វាព្រៀម ស្ថិតក្នុងភូមិតាហ៊ីង ឃុំ ព្រែកដាច់ ស្រុក លើកដែក ខេត្តកណ្តាល។ជនសង្ស័យមានគ្នាប្រហែល១០ នាក់រត់គេចខ្លួន ក្នុងនោះឃាត់ខ្លួនបាន០២ នាក់ ។

១-ឈ្មោះ គិត ចន្ថា ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ព្រែកថ្មី ឃុំ ជ្រោយតាកែវ ស្រុក កោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)

២-ឈ្មោះ សន ថុន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ទួលស្លែង ឃុំ លើកដែក ស្រុក កោះធំ ខេត្ត កណ្តាល ។(ឃាត់ខ្លួន)

-ជនសង្ស័យទាំង០២នាក់ត្រូវបានយកសំណាករកកូវិត១៩ដោយតេស្តរហ័សលទ្ធផល÷អវិជ្ជមាន(-)

 ●វត្ថុតាងចាប់យករួមមាន÷

☆ម៉ូតូ ចំនួន ០៦ គ្រឿង

១.ម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ.5297 (០១គ្រឿង)

២.ម៉ូតូម៉ាក ហុងដាសេ ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE.6292 (០១ គ្រឿង)

៣.ម៉ូតូម៉ាកគុបពណ៌ទឹកប្រាក់ គ្មានស្លាកលេខ (០១ គ្រឿង)

៤.ម៉ូតូម៉ាកហុងដា វ៉ែវ ពណ៌ ក្រហម ខ្មៅ ពាក់ស្លាកលេខ កំពត 1C.0199 (០១គ្រឿង)

៥.ម៉ូតូម៉ាក SiRiUS ពណ៌ ក្រហម ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q.0734

៦.ម៉ូតូម៉ាក CLiCK  ពណ៌ ខ្មៅ ពាក់ស្លាកលេខ វៀតណាម 67.M3 3572(០១គ្រឿង)

-ស្បែកជើង ០៧ គូរ 

-ស្គុតរុំជើងមាន់មិនទាន់ប្រើ ចំនួន ៣០ ដុំ 

-ស្គុតរុំជើងមាន់រួចចំនួន ១០ ដុំ

-កន្ត្រកដាក់មាន់ ចំនួន ០៣ 

-មាន់ងាប់ចំនួន ០១ ក្បាល

-ជញ្ជីងថ្លឹងមាន់ ចំនួន ០១

-លុយដុល្លា $៩៧០ (ប្រាំបួនរយចិតសិបដុល្លា)និង លុយខ្មែរចំនួន១០០.០០០រៀល

ទូរស័ព្ទចំនួន០២គ្រឿងម៉ាកOPP0 ពណ៌ទឹកបុិច០១ គ្រឿងនិងទូរស័ព្ទម៉ាកOPPO ខៀវ ០១គ្រឿង ។ 

 នៅថ្ងៃទី០១.០២.២០២២ វេលាម៉ោងកើតហេតុខាងលើ   កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់បានទទួលពត៌មានពីប្រជាពលរដ្ឋល្អ មានការលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលបានពត៌មានភា្លមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់បានសហកាជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពាមរាំងនិងផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុក  ចុះដល់ចំណុចកើតហេតុខាងលើពេលនោះ កម្លាំងយើងចូលទៅដល់ក៏ឃាត់ខ្លួនបានជនសង្ស័យ០២ នាក់ ដែលមានឈ្មោះខាងលើ ចំណែកអ្នកលេងជល់មាន់ផ្សេងទៀតបានរត់គេចចូលព្រៃបាត់អស់ រួចកម្លាំងយើងក៏បាននាំជនសង្ស័យ និងវត្ថុតាងខាងលើបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។





No comments:

Post a Comment

សុខភាពនិងសម្រស់

Pages