លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​ លោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ ​បាន​នាំ​យក​ថវិកា​ចំនួន​បីលាន​រៀល​ ទឹកសុទ្ធ​ចំនួន​១០កេស​ ភេសជ្ជៈ​គោជល់​ ចំនួន​ ០៥​កេស ទៅជូនដល់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​ លោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ ​បាន​នាំ​យក​ថវិកា​ចំនួន​បីលាន​រៀល​ ទឹកសុទ្ធ​ចំនួន​១០កេស​ ភេសជ្ជៈ​គោជល់​ ចំនួន​ ០៥​កេស ទៅជូនដល់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

(បាត់ដំបង) នៅថ្ងៃសៅរ៍ ១០ រោច ខែមាឃ ឆ្នាំឆ្លូវ  ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​ លោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ ​បាន​នាំ​យក​ថវិកា​ចំនួន​ ៣,០០០,០០០​ រៀល​ (​ បីលាន​រៀល​ )​ ទឹកសុទ្ធ​ ចំនួន​ ១០​ កេស​ ភេសជ្ជៈ​គោជល់​ ចំនួន​ ០៥​ កេស​ ដែល​ជា​របស់​ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ទៅ​ជូន​ដល់​ក្រុម​កីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ ក្រុម​កីឡា​បាល់ទះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ។ 

ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​​ ក្រុម​ទាំង​ពីរ​ ទទួលបាន​លទ្ធផល​ ក្រុមកីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឈ្នះ​ ក្រុម​កីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ៣-០​ ។ 

ក្នុងពេល​នោះដែរ ក្រុមកីឡា​បាល់ទះ​ទាំង​ពីរ​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ព្រមទាំងក្រុមការងារទាំអស់ សូមជួបតែសុខភាពល្អ  និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។







No comments:

Post a Comment

សុខភាពនិងសម្រស់

Pages