កំម្លាងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បានចុះបង្ក្រាបករណីល្បែងភ្នាល់ទឹកភ្លៀង២ទីតំាងផ្សែងគ្នា - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កំម្លាងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បានចុះបង្ក្រាបករណីល្បែងភ្នាល់ទឹកភ្លៀង២ទីតំាងផ្សែងគ្នា


(បាត់ដំបង)ដោយ​អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៦​ ខែ​ មីនា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១០:១៧​ នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយផលការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​នឹង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​ )​ ចំនួន​ ០២​ ទីតាំង​ផ្សេងគ្នា​ នៅ​ក្នុង​ក្រុងបាត់ដំបង​  

1️⃣ ទីតាំង​ទី១​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ នាំខ្លួន​មនុស្សចំនួន​ ០៧​ នាក់​ 

2️⃣ ទីតាំង​ទី២​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ នាំខ្លួន​មនុស្ស​ចំនួន​ ០៩​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ 

📍 វត្ថុតាងដកហូត​រួម​មាន​ ៖​ 

-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៦​ គ្រឿង​ 

-​ ទូរសព្ទ័​ដៃ​ ចំនួន​ ២៥​ គ្រឿង​

-​ រថយន្ត​ចំនួន​ ០៤​ គ្រឿង​ 

-​ ម៉ូតូ​ចំនួន​ ០៨​ គ្រឿង​ 

-​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ចំនួន​ ០១​ គ្រឿង​ 

-​ កង់​ ចំនួន​ ០១​ គ្រឿង​ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។








No comments:

Post a Comment

សុខភាពនិងសម្រស់

Pages