សង្ស័យជនជាតិចិន បើកបនល្បែងហ្គេមបាញ់ត្រី នៅក្នុងបុរីពិភពថ្មី ខណៈអាជ្ញាធរនិងសម្ថកិច្ចមើលមិនឃើញ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សង្ស័យជនជាតិចិន បើកបនល្បែងហ្គេមបាញ់ត្រី នៅក្នុងបុរីពិភពថ្មី ខណៈអាជ្ញាធរនិងសម្ថកិច្ចមើលមិនឃើញ


ភ្នំពេញ៖ផ្ទះល្វែងបុរីពិភពថ្មីមួយល្វែង នៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ត្រូវបានមហាជនដាក់ការសង្ស័យថា មានករណីបើកបនល្បែងហ្គេមបាញ់ត្រី ចំនួន៣ទូ ទៅ៥ទូ នៅជាន់លើនិងជាន់ផ្ទាល់ដី ដោយមានជនជាតិចិនជាម្ចាស់ទីតាំង។ មហាជននៅក្នុងភូមិសាស្ត្រខាងលើ បានលើកឡើងថា?ជាទូទៅពួកគាត់តែងតែសង្កេតឃើញភាគច្រើន ជនជាតិចិន និងជនជាតិខ្មែរតិចតួច បាននាំគ្នាសម្រុកចូលទៅក្នុងផ្ទះល្វែងខាងលើ ដែលគេសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រី ទាំងយប់ទាំងថ្ងៃ ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចមករំខានឡើយ។

ក្រុមអ្នកកាសែតមួយក្រុមបានលើកឡើងថា?ពួកគាត់បានចុះទៅយកព័ត៌មាន នៅចំណុចទីតាំងខាងលើ ដែលគេសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងខាងលើ តែត្រូវបានក្រុមសន្តិសុខយាមកាមនៅទីនោះ មិនអោយក្រុមអ្នកកាសែតចូលទៅថតរូបនោះទេ?ដោយក្រុមសន្តិសុខទាំងនោះ បានអោយក្រុមអ្នកកាសែត ទុកនាមប័ណ្ណម្នាក់មួយសន្លឹក ដើម្បីអោយមេការរបស់ពួកគេ ទាក់ទងមកវិញនៅពេលក្រោយ។ក្រុមអ្នកកាសែតខាងលើបានបន្តទៀតថា?មានបុរសម្នាក់រហ័សនាម(៧២)បានទាក់ទងមកពួកគាត់ដោយសុំចរចារជាថ្នូរកុំចេញផ្សាយព័ត៌មាន ឬកុំប្តឹងទៅថ្នាក់លើជាដើម ដោយបុរសដែលមានរហ័ស(៧២)នោះ បានសន្យាអោយប្រាក់ដល់អ្នកកាសែតខ្លះ(២០,០០០រៀល)ខ្លះ(៤០,០០០រៀល)។

ប្រភពខាងលើបានបន្តទៀតថា ដើម្បីបើកវាំងននខ្មៅ អោយឃើញកាន់តែច្បាស់ទាំងអស់គ្នា (ពោល) ចំពោះផ្ទះល្វែងខាងលើ ដែលគេដាក់ការសង្ស័យថា មានការបើកបនល្បែងស៊ីសងហ្គេមបាញ់ត្រី ទាំងលោកហែម ដារិទ្ធ ចៅហ្វាយ
ខណ្ឌពោធ៌សែនជ័យ ទាំងលោកម៉ន វុទ្ធី អធិការ
ខណ្ឌពោធ៌សែនជ័យ បើសិនអស់លោកមិនបានត្រូវថ្នាំសណ្តំ ឬមិនបានទទួលសំណែន ពីមេបនល្បែងជនជាតិចិន ដែលគេដាក់ការសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រី នៅចំណុចទីតាំងខាងលើនេះនោះទេ?។លោកហែម ដារិទ្ធ និងលោកម៉ន វុទ្ធី ត្រូវតែបើកទ្វាផ្ទះល្វែងនៅចំណុចទីតាំងខាងលើនេះ អោយដឹងការពិតកុំមានលាក់បាំង ដើម្បីអោយមហាជនបានដឹងទាំងអស់គ្នា ថាតើក្នុងផ្ទះល្វែងនៅចំណុចទីតាំងខាងលើនេះ បានបើកបនល្បែងប្រភេទហ្គេមបាញ់ត្រីពិតឬមិនពិត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់អាជ្ញធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អោយខាងតែបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច ក៌ដូចជានាំគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង)។





No comments:

Post a Comment

សុខភាពនិងសម្រស់

Pages