គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម)

ដោយ :www.meassoranews.com


(ភ្នំពេញ)កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី នៅចំណុចក្រោយផ្សារបឹងទំពន់ ផ្ទះគ្មានលេខ ផ្លូវលេខ ៣១BT ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម) មួយកន្លែងហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងឈ្មោះ ជ.ស.ន ភេទ ស្រី អាយុ ៣៨ ឆ្នាំ និងបានចាប់យកវត្ថុតាងមួយចំនួនដូចជា : ក្រដាសកត់ឆ្នោតវៀតណាមចំនួន ០៤សន្លឹក, ក្រដាសកន្ទុយឆ្នោតវៀតណាមចំនួន ១៩សន្លឹក, ក្រដាសការបោនចំនួន ០៤សន្លឹក, ត្រាចុះថ្ងៃខែឆ្នាំចំនួន ០១, ទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាក OPPO ពណ៌ ខ្មៅ,  លុយខ្មែរចំនួន ២៦០០០៛ (ពីរម៉ឺនប្រាំមួយពាន់រៀល) ប៊ិកចំនួន ០៤ដើម និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យឈ្មោះ ជ.ស.ន ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៣០ ផ្លូវ បេតុង ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត ។ (គ្មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក ៖ ក្រដាសកត់ឆ្នោតវៀតណាមចំនួន ០៤សន្លឹក, ក្រដាសកន្ទុយឆ្នោតវៀតណាមចំនួន ១៩សន្លឹក, ក្រដាសការបោនចំនួន ០៤សន្លឹក, ត្រាចុះថ្ងៃខែឆ្នាំចំនួន ០១, ទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាក OPPO ពណ៌ ខ្មៅ, លុយខ្មែរចំនួន ២៦០០០៛ (ពីរម៉ឺនប្រាំមួយពាន់រៀល) ប៊ិកចំនួន ០៤ដើម និងសម្ភារៈមួយចំនួនទៀត (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ជ.ស.ន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។




No comments