អភិបាលស្រុកមុខកំពូលច្រានចោលទាំងស្រុងរាល់ព័ត៌មានណាដែលលើកឡើងថាលោករួមជាមួយនឹងមន្ត្រីសាលាខេត្តសហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អភិបាលស្រុកមុខកំពូលច្រានចោលទាំងស្រុងរាល់ព័ត៌មានណាដែលលើកឡើងថាលោករួមជាមួយនឹងមន្ត្រីសាលាខេត្តសហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួន


(កណ្តាល )មុននេះបន្តិច លោក យី យ៉េន អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាប់មកអង្គភាពព័ត៌មាន(មាសសុរ៉ាញូ៉ស)យើងឲ្យដឹងថា ពាក់ពន្ធជាមួយនឹងការឃាត់ខ្លួនបុគ្គលដែលមានឈ្មោះ ឆន ធឿន គឺលោកមិនបានរួមគំនិតជាមួយនឹងមន្ត្រីសាលាខេត្តដូចការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកដោយ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មេធាវី សាន សុផា/ San Sopha ដែលបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា អាណិតអ្នកក្រពេកទ្រាំមិននិយាយមិនបាន! មុនមិនចាប់ក្រោយមិនចាប់ តែចាប់ថ្ងៃទៅធ្វើសាក្សីរឿងវិវាទដីធ្លី!ចេះតែហ៊ានធ្វើទៅកើតឆ្នាំ២០២២ ទៅហើយ៖ មន្ត្រីសាលាខេត្តកណ្តាល និងអភិបាលស្រុកមុខកំពូលសហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួនពេលចូលរួមតាមការកោះហៅជាសាក្សីរបស់ម្ចាស់ដីជាប្រជាពលរដ្ឋមានវិវាទជាមួយឧកញ៉ា។ ហេតុផលចាប់ជារឿងផ្សេងតែបង្កប់នូវការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ និងហួសហេតុលើរឿងវិវាទដីធ្លី។ ពេលចូលប្រជុំអត់និយាយរឿងអីក្រៅពីជម្រុញឱ្យកូនក្តីខ្ញុំយកលុយ៥ពាន់ទៅ១ម៉ឺនបញ្ចប់រឿង ដល់តែមិនព្រម ចាប់សាក្សីមួយបាត់ ហើយឥឡូវដើបំផុសបំផុលគម្រាមសាក្សីពេញភូមិ ពីសំណាក់ដៃជើងឧកញ៉ា។ ចំណែកកូនក្តីខ្ញុំបីនាក់ ត្រូវរងការគម្រាមកំហែងពីការប្តឹងរបស់ឧកញ៉ាតាមនីតិវិធីច្បាប់នៃរឿងព្រហ្មទណ្ឌដែលជារឿងវិវាទដីធ្លី តាំងពីនៅក្រសួងមហាផ្ទៃរហូតដល់តុលាការ។ 

ក្នុងករណីនេះ លោក យី យ៉េន បានបញ្ជាក់ថារដ្ឋបាលស្រុកមុខកំពូល និងរដ្ឋបាលខេត្ត បានអញ្ជើញបុគ្គលខាងលើឲ្យមកចូលរួមក្នុងការដោះស្រាយវិវាទដីធ្លីមែន ប៉ុន្តែមិនបានដឹងពីការចាប់ចង លោក ឆន ធឿន នោះទេ ហើយលោកបានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនបុគ្គល់រូបនេះគឺសមត្ថកិច្ចធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៧៩ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល លោក លោក អុី សុវណ្ណ ក្នុងករណីហិង្សារវាងភាគីម្ខាងទៀតតាំងពីឆ្នាំ២០១៦ កន្លងមក។




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages