ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ជនសង្ស័យ១ម្នាក់ ករណីលួចស្ថានទម្ងន់ទោស គាស់សោរទ្វាបានលួចយកទ្រព្យសម្បត្តិ
បាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល ទៅលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១២:៤២ នាទី នៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល និង កម្លាំងអធិការដ្ឋាននគរបាលស្រុក សំឡូត បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់សោរទ្វាផ្ទះលួចយកទ្រព្យសម្បត្តិ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ថាវី ណងនុត ហៅ មូ ភេទប្រុស អាយុ ៤៦ ឆ្នាំ ទីលំនៅផ្ទះលេខ ៧៣ ភូមិ៣ ឃុំបាងកាក់ធុម ស្រុកបាងកាក់ធុម ខេត្ត ភិស្នុលោក ប្រទេសថៃ បច្ចុប្បន្នមកស្នាក់នៅផ្ទះចំការ ស្ថិតនៅក្នុងភូមិ ចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើ បានឆ្លេីយសារភាពថា ខ្លួនបានធ្វេីសកម្មភាព យកតួណឺវីស គាស់ទ្វារផ្ទះ ចំនួន ០២ លេីក នៅក្នុងស្រុករតនៈមណ្ឌល ០១ លេីក និង នៅក្នុងស្រុកបាណន់ ០១ លេីក ។
១ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ នៅវេលាម៉ោង ប្រហែល ០៩:០០ នាទី ជនសង្ស័យខាងលើបានធ្វេីសកម្មភាព គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលជារបស់ជនរងគ្រោះឈ្មោះ ឆោម សំអាត ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅខាងលើ ។
📍 សម្ភារៈបាត់បង់មាន ៖
- ខ្សែ ក មាសចំនួន ០៥ ជី
- បណ្តោងខ្សែ ក មាសចំនួន ០៣ ជី
- កងដៃផ្លាទីន ចំនួន ០៥ ជី
- ខ្សែ ក ផ្លាទីន ចំនួន ០៤ ជី
- ចិញ្ចៀនផ្លាទីន ដាំត្បូងពណ៌ ខៀវ ២០ គ្រាប់ ចំនួន ០១ វង់
- ចិញ្ចៀនផ្លាទីន ស្នាយ ចំនួន ០១ វង់
- ចិញ្ចៀន ពេជ្រ ចំនួន ០១ វង់ (តម្លៃ២៨០០ដុល្លារ)
- ប្រាក់ដុល្លារ ចំនួន ២០0 ដុល្លារ
- ប្រាក់ខ្មែរចំនួន ១០ ម៉ឺនរៀល
2️⃣ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៤:៤៥ នាទី ទៀបភ្លឺ ជនសង្ស័យខាងលើបានធ្វេីសកម្មភាព គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ នៅចំណុចភូមិ គរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជារបស់ជនរងគ្រោះឈ្មោះ សាន សុខា ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅខាងលើ ។
📍 សម្ភារៈបាត់បង់មាន ៖
- ខ្សែ ក មាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង
- ខ្សែ ដៃមាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង
- ចិញ្ចៀនមាស ០១ វង់ ទម្ងន់ ០៥ ជី
- ប្រាក់ខ្មែរចំនួន ៥,៣០០,០០០ រៀល ( ប្រាំលានសាមសិបម៉ឺនរៀល )
- ប្រាក់ដុល្លារចំនួន ១០៥០ ដុល្លារ ( មួយពាន់ហាសិបដុល្លារ )
📍 វត្ថុតាងដកហូតរួមមាន
- ម៉ូតូម៉ាកហុងដាឌ្រីម សេ ១០០ គ្មានស្លាកលេខ ស៊េរីចាស់ ចំនួន ០១ គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments