ទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញចាក់បាល់ដ៍ធំនៅតាមបណ្ដោយផ្លូវ 231 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ប្រហែលជាទីតាំងនេះមានអំណាចធំជាងលោកអធិការខណ្ឌទួលគោកហើយមើលទៅទើបលោកអធិការខណ្ឌមិនហ៊ានបង្រ្កាប - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញចាក់បាល់ដ៍ធំនៅតាមបណ្ដោយផ្លូវ 231 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ប្រហែលជាទីតាំងនេះមានអំណាចធំជាងលោកអធិការខណ្ឌទួលគោកហើយមើលទៅទើបលោកអធិការខណ្ឌមិនហ៊ានបង្រ្កាប


ទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញចាក់បាល់ដ៍ធំនៅតាមបណ្ដោយផ្លូវ 231 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ប្រហែលជាទីតាំងនេះមានអំណាចធំជាងលោកអធិការខណ្ឌទួលគោកហើយមើលទៅទើបលោកអធិការខណ្ឌមិនហ៊ានបង្រ្កាប

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដុះស្លែ «បៀ បាល់» និង ប្រភេទល្បែងភ្នាល់តាមអនឡាញ ផ្សេងៗ ជាច្រើនទៀត ស្ថិត កំពុងតែ បើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានចំណាត់ការចុះបង្ក្រាប (សង្ស័យតែអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបើកដៃអោយ)។

យោងតាមការអះអាងពី មេការ ទីតាំងល្បែងនេះ បានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ មានការដឹងលឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានអស់ហើយ (មានន័យថា៖ មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានអនុញ្ញាតឲ្យបើក)។

ដោយយោងតាមការអះអាងពីមេការ ទីតាំងខាងលើនេះ មហាជន ក៏ដូចជាអ្នកសារព័ត៌មានជាច្រើន បានដាក់ការសង្ស័យចំៗ ថា៖ «ប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អនុញ្ញាតឲ្យបើក ពិតប្រាកដហើយ ទើបបានជាទីតាំងជាច្រើនកន្លែងនេះ បើកដំណើរការបានដោយរលូន និងគ្មានការបង្ក្រាបឬទប់ស្កាត់»។

យ៉ាងណាក្ដីប្រជាពលរដ្ឋជាច្រើន នៅតែមានជំនឿ និងជឿជាក់លើសមត្ថភាពលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងសំណូមពរដល់លោកអធិការ សុខ ហេង សូមមានវិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផង ជៀសវាងដូចការរិះគន់ពីមហាជន ថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យបើកដំណើរការ។

ជាពិសេសលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក  និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក សូមមេត្តាជួយចាក់ចង្កេះមន្ត្រីក្រោមឱវាទផងទាន កុំឲ្យស្ពឹកពេក។

ក្រុមការងារអ្នកសារព័ត៌មានយើងMEASSORANEWS រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages