គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ថៅកែបនល្បែងអនឡាញមាន់ជល់ ខុសច្បាប់ កំពុងរីកមុខដូចគ្រាប់ជី ខណៈ អាជ្ញាធរ និងសម្ថកិច្ចមិនហ៊ានធ្វេីការបង្រ្កាបព្រោះជាឆ្នំាងបាយ

ដោយ :www.meassoranews.com


ថៅកែបនល្បែងអនឡាញមាន់ជល់ ខុសច្បាប់ កំពុងរីកមុខដូចគ្រាប់ជី ខណៈ អាជ្ញាធរ និងសម្ថកិច្ចមិនហ៊ានធ្វេីការបង្រ្កាបព្រោះជាឆ្នំាងបាយ

ខេត្តឧត្ដរ មានជ័យ  ៖  ថៅកែបនល្បែងមាន់ជល់តាមអនឡាញ កុំពុងរីកមុខដូចគ្រាប់ជី ខណៈអាជ្ញាធរនិងសម្ថកិច្ច មិនទាន់ហ៊ានធ្វេីការបង្រាប ព្រោះតែ....$ ហេីយមេីលទៅ។

នៅក្នុងទីរួមស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ល្បែងសុីសងអនឡាញ ខុសច្បាប់មាន់ជល់ ជ្រកក្រោម នៅតាមហាងកាហ្វេ នាៗ នៅស្រុកអន្លង់វែង កុំទទួលបាននៅការចាប់អារម្មណ៍ ពីណាក់អ្នកញៀនល្បែងយ៉ាងកោះករ។

តាមប្រភពបានអោយដឹងថា  ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញមាន បួនកន្លែង ទីមួយនៅ ខាងលិចរង្វង់មូលអន្លង់វែង ទីពីរ នៅជាប់លូរបី  ទី បីនៅទួលទ្រាស  ទី បួន នៅខាងត្បូងផ្សារអន្លង់វែង ។ កន្លែងបនល្បែងទាំងអស់នេះត្រូវបានអាជ្ញាធរ និងសម្ថកិច្ចស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ អភិរក្សទុក មិនបង្រាប។ប្រភពបានបន្តទៀតថា ល្បែងសុីសងអនឡាញ ទាំបួនកន្លែនេះ ត្រូវបានបេីករាប់ខែមកហេីយ ហាក់បីដូច មានអាជ្ញាធរនិងសម្ថកិច្ចជាខ្នងបង្អែករបស់ពួកគេអញ្ចឹង ដំណេីរការដោយរលូន  មិនដែលរំខានដល់សម្ថកិច្ចនិងអាជ្ញាធរស្រុកខេត្តឡេីយ។

ប្រជាពលរដ្ឋកុំពុងមានការព្រូយបារម្ភ ចំពោះនៅក្នុងមូលដ្ថានរបស់ពួកគាត់ ពពេញទៅដោយល្បែងសុីងជាហេតុអាចបង្ករអោយ មានអំពេីរ ចរកម្ម ឆក់ ប្លន់ លួច និងអំពេីហឹង្សារក្នុងគ្រួរសារជាដេីម ។

តេីឯណាទៅភូមិឃុំមានសុវត្តភាពទាំង៧ចំណុចដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់អោយមន្ត្រីក្រោមឲ្យទាទ ចុះអនុវត្ត ដេីម្បី ការពារ ធានានូវសុវត្តភាពជួនពលរដ្ឋនោះ។

មហាជនក៏ដូចជាមន្ត្រីរាជការ សំណោមពរ ដល់ ឯកឧត្ដមពុទ្ធសារ៉ាន់ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ឧត្ដរមានជ័យ និងលោកហោជិនវរយុទ្ធ អភិបាលស្រុកអន្លង់វែង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង និងលោក ងួនធារឹទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង  មេត្តា ជួយ ទុបស្កាត់ និងបង្រាប វង្សល្បែងសុីសងមាន់ជល់ អនឡាញ ខុសច្បាប់ ខាងលេីនេះផងទាន?  ព្រោះប្រជាពលរដ្ឋ បាត់ម៉ូតូច្រេីនណាស់ក្នុងស្រុកអន្លង់វែង ដោយសារមានល្បែងសុីងច្រេីនក្នុងមូលដ្ឋានរបស់ពួកគាត់។




No comments