ប្រធាន សមាគមរាជសីហ៍ ដឹកនាំគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមអភិបាលខេត្តកំពង់ចាម - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ប្រធាន សមាគមរាជសីហ៍ ដឹកនាំគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមអភិបាលខេត្តកំពង់ចាម


ប្រធាន សមាគមរាជសីហ៍ ដឹកនាំគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមអភិបាលខេត្តកំពង់ចាម

កំពង់ចាម៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ បានដឹកនាំថ្នាក់ដឹកនាំសមាគមនិងសហការី ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ  ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់តាមការចាំបាច់ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។

អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម រួមមាន៖

 ⁃ អង្ករចំនួន ២តោន

 ⁃ មីចំនួន ១០០កេស

 ⁃ ត្រីខកំប៉ុងចំនួន ១០០យួរ

 ⁃ ទឹកបរិសុទ្ធចំនួន ១០០កេស។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់សមាគមរាជសីហ៍ ដែលបាននាំយកអំណោយជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ និងបានធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដី នៃខេត្តកំពង់ចាមនាពេលកន្លងមក។ ឯកឧត្ដមអភិបាលខេត្តបានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រ និងសហការលើការងារសប្បុរសធម៌ និងមនុស្សធម៌ របស់សមាគមរាជសីហ៍ ក្នុងន័យចូលរួមចំណែកសម្រេចបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages