ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍២ទីតំាងអមសងខាងផ្លូវចូលខ្លោងទ្វារវត្តសិរីឧត្តម ហើយមិនដែលឃើញ អធិការដ្ឋាននគរបាលស្រុកស្វាយទាបមិនដែលបង្រ្កាបម្តងណាទ្បើយ សង្ស័យឆ្នំាងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍២ទីតំាងអមសងខាងផ្លូវចូលខ្លោងទ្វារវត្តសិរីឧត្តម ហើយមិនដែលឃើញ អធិការដ្ឋាននគរបាលស្រុកស្វាយទាបមិនដែលបង្រ្កាបម្តងណាទ្បើយ សង្ស័យឆ្នំាងបាយ


ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍២ទីតំាងអមសងខាងផ្លូវចូលខ្លោងទ្វារវត្តសិរីឧត្តម មិនដែលឃើញ អធិការដ្ឋាននគរបាលស្រុកស្វាយទាបមិនដែលបង្រ្កាបម្តងណាទ្បើយ សង្ស័យឆ្នំាងបាយ

ស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា!« នៅមុខខ្លោងទ្វារវត្តសិរីឧត្តម មានទីតាំងល្បែងសុីសង ប្រជល់មាន់អនឡាញនៅអមសងខាងផ្លូវចូលវត្តតែម្តង ហើយមិនដែលឃើញ សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាម្នាក់ចុះមកបង្រាបឡើយ»។

ប្រជាពលរដ្ឋក្នុងស្រុកស្វាយទាបបានបន្តទៀតថា!«គាត់មានការភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលតាំងពីព្រឹកដល់ល្ងាច»។

ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់លោក កែវ សុភ័ណ្ឌ អធិការស្រុកស្វាយទាបលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕(នៅមានត)

សូមបញ្ជាក់ថា ករណីល្បែងសុីសងខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំកាបំភ្លឺពីលោកអធិការស្រុកស្វាយទាបបានឡើយព្រោះគ្មានលេខទូរសព្ទ័របស់លោក។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages