អ្នកឧកញ្ញ៉ា លី សាម៉េត ទទួលស្វាគមន៍សមាជិកមកពីគណៈបក្សផ្សេងៗទៀត បានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១៥៦៥នាក់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អ្នកឧកញ្ញ៉ា លី សាម៉េត ទទួលស្វាគមន៍សមាជិកមកពីគណៈបក្សផ្សេងៗទៀត បានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១៥៦៥នាក់


 អ្នកឧកញ្ញ៉ា លី សាម៉េត ទទួលស្វាគមន៍សមាជិកមកពីគណៈបក្សផ្សេងៗទៀត បានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១៥៦៥នាក់



កំពត៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ  អ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេងៗទៀត ដែលបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១៥៦៥នាក់នៅក្នុងស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកបន្ទាយមាស  ខេត្តកំពត។

សូមជម្រាបថា នៅក្នុងកម្មវិធីនៅព្រឹកនេះផងដែរ មានការអមដំណើរពីសំណាក់ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី  ឯកឧត្តម យូ សិរីវុឌ្ឃ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម  ភឺន ផល្លា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឧកញ្ញ៉ា លឹម ប៊ុនណា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម មួង ឃីម ឯកឧត្តម មាស ប៊ុនឡី ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការទទួលស្វាគមន៍ និងចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពត។

នាកម្មវិធីព្រឹកនេះផងដែរអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្នុងនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។

ប្រជាពលរដ្ឋដែលមកពីគណបក្សផ្សេងៗនោះ គឺមកពីស្រុកចំនួន៣ គីស្រុកបន្ទាយមាស ស្រុកជ៉ំគីរី ស្រុកឈូក និង ក្រុមយុវជនសរុបទាំងអស់ចំនួន១៥៦៥ នាក់។ចុងបញ្ចប់នៃកម្មវិធីអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានចែកអំណោយជូនប្រជាពលរដ្ឋដែលបានមកចូលរួម និង បានថតរូបអនុស្សាវរីយ៍ ជាមួយប្រជាពលរដ្ឋផងដែរ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages