កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់) ដោយឃាត់ជនញៀនល្បែងដែលសុទ្ធតែជាមន្រ្តីយោធា និងកងរាជអាវុធហត្ថចំនួន៥នាក់និងម៉ូតូ២៥គឿងនិងវត្ថុតាងមួយចំនួយមកកាន់ស្នងការខេត្តពេធ៍សាត់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់) ដោយឃាត់ជនញៀនល្បែងដែលសុទ្ធតែជាមន្រ្តីយោធា និងកងរាជអាវុធហត្ថចំនួន៥នាក់និងម៉ូតូ២៥គឿងនិងវត្ថុតាងមួយចំនួយមកកាន់ស្នងការខេត្តពេធ៍សាត់


បង្រ្កាបកន្លែងលេងល្បែងស៊ីសង ភ្នាល់ដាក់លុយ (បញ្ជល់មាន់) ដោយរឹបអូសសម្ភារៈជាវត្ថុតាង និងឃាត់ជនញៀនល្បែង ដែលសុទ្ធតែជាមន្រ្តីយោធា និងកងរាជអាវុធហត្ថ ចំនួន៥នាក់...

ខេត្តពោធិ៍សាត់ ៖ ករណីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ឆ្មក់បង្រ្កាបកន្លែងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយនេះ គឺធ្វើឡើងនៅចំណុចព្រៃស្លឹក ស្ថិតក្នុងភូមិជ័យជម្នះ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

កាលពីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់) ដោយរឹបអូសសម្ភារៈជាវត្ថុតាង និងឃាត់ជនញៀនល្បែងដែលសុទ្ធតែជាមន្រ្តីយោធា និងកងរាជអាវុធហត្ថចំនួន៥នាក់ដើម្បីស្រាវជ្រាវរកម្ចាស់សង្វៀនមកបន្តនីតិវិធី ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះបង្រ្កាបផ្ទាល់បានបង្ហើបឱ្យដឹងថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់សុទ្ធសឹងជាមន្ត្រីយោធា និងកងរាជអាវុធហត្ថ ត្រូវបានធ្វើការអបរុំតាមការសម្របសម្រួលពីថ្នាក់លើ និងសម្ភារដែលជាវត្ថុតាងមានមាន់ជល់ចំនួន២ក្បាល សង្វៀនបញ្ជល់មាន់ចំនួន៣វង់ ឆ្នាំងដាំទឹកចំនួន១ កន្រ្តកដាក់មាន់ចំនួន២ ធុងស្ពេត្រូ បន្ទះឫស្សីចំនួន៨សន្លឹក ស្បែកជើងចំនួន១០គូ និងម៉ូតូចំនួន២៥គ្រឿង។ល។

ករណីសមត្ថកិច្ចបង្រ្កាបកន្លែងលេងល្បែងសុីសង(បញ្ជន់ជល់)ខាងលើនេះ បាននាំយកសម្ភារជាវត្ថុតាង មធ្យោបាយម៉ូតូ និងមនុស្សទៅការិយាល័យនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី និងងាយស្រួលរកម្ចាស់សង្វៀនចាត់ការបន្តទៀត 



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages