ចំាមើលលោក ដា ចំរើនអធិការក្រុងសៀមរាបមានសមត្ថភាពបង្រ្កាបទីតាំងមាន់ជល់អនទ្បាញបង្កប់ក្នុងហាងកាហ្វេដែរឬទេ ដែលសិ្ថតនៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប កំពុងភ្នាល់ដាក់់ប្រាក់គ្នាស្រែកហូរកញ្ជ្រៀវ ខណៈអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ចំាមើលលោក ដា ចំរើនអធិការក្រុងសៀមរាបមានសមត្ថភាពបង្រ្កាបទីតាំងមាន់ជល់អនទ្បាញបង្កប់ក្នុងហាងកាហ្វេដែរឬទេ ដែលសិ្ថតនៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប កំពុងភ្នាល់ដាក់់ប្រាក់គ្នាស្រែកហូរកញ្ជ្រៀវ ខណៈអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយ


ចំាមើលលោក ដា ចំរើនអធិការក្រុងសៀមរាបមានសមត្ថភាពបង្រ្កាបទីតាំងមាន់ជល់អនទ្បាញបង្កប់ក្នុងហាងកាហ្វេដែរឬទេ ដែលសិ្ថតនៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប កំពុងភ្នាល់ដាក់់ប្រាក់គ្នាស្រែកហូរកញ្ជ្រៀវ ខណៈអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយ



សៀមរាប៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងមាន់ជល់តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប  ខេត្តសៀមរាប  កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង
ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកដា ចំរើន អធិការក្រុងសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងជល់មាន់តាមអនឡាញខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកដា ចំរើន អធិការក្រុងសៀមរាប ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន?
អាចទំនងជាឆ្នាំងបាយរបស់លោកដា ចំរើន ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែន ទើបបានជាលោកដា ចំរើន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
មហាជនបានសំណូមពរដល់លោកតេង ច័ន្ទណាត ស្នងការខេត្តសៀមរាបនិងលោកទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោល
នយោបាយ ភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages