ទីតាំងភ្នាល់ល្បែងស៊ីសងដ៏ធំ «ភ្នាល់បៀ ភ្នាល់បាល់ និងប្រភេទល្បែងស៊ីសងជាច្រើនទៀត» កំពុងតែបើកដំណើរការបានយ៉ាងរលូននៅជាប់សាលាសង្កាត់ផ្សារកណ្ដាលទី១ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ាន សង្ស័យឆ្នាំងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងភ្នាល់ល្បែងស៊ីសងដ៏ធំ «ភ្នាល់បៀ ភ្នាល់បាល់ និងប្រភេទល្បែងស៊ីសងជាច្រើនទៀត» កំពុងតែបើកដំណើរការបានយ៉ាងរលូននៅជាប់សាលាសង្កាត់ផ្សារកណ្ដាលទី១ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ាន សង្ស័យឆ្នាំងបាយ


ទីតាំងភ្នាល់ល្បែងស៊ីសងដ៏ធំ «ភ្នាល់បៀ ភ្នាល់បាល់ និងប្រភេទល្បែងស៊ីសងជាច្រើនទៀត» កំពុងតែបើកដំណើរការបានយ៉ាងរលូននៅជាប់សាលាសង្កាត់ផ្សារកណ្ដាលទី១ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ាន សង្ស័យឆ្នាំងបាយ

ភ្នំពេញ៖ នៅជាប់សាលាសង្កាត់រដ្ឋបាលផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទីតាំងភ្នាល់ល្បែងស៊ីសងដ៏ធំ «ភ្នាល់បៀ ភ្នាល់បាល់ និងប្រភេទល្បែងស៊ីសងជាច្រើនទៀត» កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋជាច្រើនកំពុងតែភ័យខ្លាចយ៉ាងខ្លាំងចំពោះ វត្តមាន ទីតាំងល្បែងស៊ីសងមួយនេះ ព្រោះពួកគាត់ដឹងហើយថាល្បែងស៊ីសងគឺជាដើមចមនៃពពួកចោរលួច ចោរឆក់ ចោរប្លន់ ហិង្សា គ្រឿងញៀន និងភាពអសន្តិសុខផ្សេងទៀតជាដើម។

ពលរដ្ឋក៏បានសង្ស័យដែរថា៖ «ទីតាំងល្បែងស៊ីសងមួយនេះប្រហែលជាមានការអនុញ្ញាតលួចលាក់ណាមួយពីលោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្ដាលទី១ ព្រោះហេតុថា ទីតាំងល្បែងស៊ីសងនៅជាប់ដំណេករបស់លោកចៅសង្កាត់ បែរជាមិនបង្ក្រាប» នេះហាក់ដូចជាមានរឿងលាក់បាំងខ្លាំងមែនទែន។

តែផ្ទុយទៅវិញនោះលោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ បានប្រាប់សារព័ត៌មានយើងថា «លោកមិនបានអនុញ្ញាតនោះទេ ព្រោះកន្លងមកខាងសមត្ថកិច្ចខណ្ឌចុះហាមឃាត់ និងធ្វើកិច្ចសន្យាអប់រំជាញឹកញាប់»។

លោក អ៊ុច សារុំ ចៅសង្កាត់រូបនេះបានបន្ថែមដោយ អោយសារព័ត៌មាន ជួយផ្សាយរាយការណ៍ប្រាប់ដល់សមត្ថកិច្ចខណ្ឌផង ដើម្បីឲ្យចុះមកបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ (ក្នុងនាមជាចៅសង្កាត់ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី១ បែរជាមិនហ៊ានបង្ក្រាបបទល្មើស តើឲ្យពលរដ្ឋសង្ឃឹមអ្វី.?)

លោកចៅសង្កាត់ផ្សារកណ្តាលទី១ និងប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ហើយនិងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ សូមលោកជួយដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផងទាន៕

ក្រុមការងារអ្នកសារព័ត៌មានយើងMEAS SORA NEWS រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

ទូរសព្ទទំនាក់ទំនង=0884140001


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages