ទីតាំងមាន់ជល់តាមទូរទស្សន៍ online របស់ក្រុមហ៊ុនSR88ចំនួន២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយខ្នល់គ្នាទាំងលានៗដោយពុំមានអជ្ញាធរ ឬសមត្ថកិច្ចមូលដ្ថានធ្វើការបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងវាយលុកនៅក្នុងទឹកដីខេត្តតាកែវ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងមាន់ជល់តាមទូរទស្សន៍ online របស់ក្រុមហ៊ុនSR88ចំនួន២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយខ្នល់គ្នាទាំងលានៗដោយពុំមានអជ្ញាធរ ឬសមត្ថកិច្ចមូលដ្ថានធ្វើការបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងវាយលុកនៅក្នុងទឹកដីខេត្តតាកែវ


ទីតាំងមាន់ជល់តាមទូរទស្សន៍ online របស់ក្រុមហ៊ុនSR88ចំនួន២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយភ្នាលើគ្នាទាំងលានៗដោយពុំមានអជ្ញាធរ ឬសមត្ថកិច្ចមូលដ្ថានធ្វើការបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងវាយលុកនៅក្នុងទឹកដីខេត្តតាកែវ


តាកែវ.នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានទីតាំងទូរទស្សន៍ជល់មាន់ online ០២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយភ្នាល់គ្នាទាំងលានៗដោយពុំមានអជ្ញាធរ ឬសមត្ថកិច្ចមូលដ្ថានធ្វើការបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ទូរទស្សន៍មាន់ជល់ online ខាងលើនេះជាកម្មសិទ្ធិរបស់ SR88 ដែលកំពង់តែវាយលុក នៅក្នុងទឹកដីទីរួមខេត្តដែលជាបេះដូងរបស់ប្រជាជនក្នុងខេត្តតាកែវ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីបើបទល្មើសល្បែងស៊ីសងនៅចំកណ្ដាលទីក្រុងសំបូរទៅដោយអ្នកច្បាប់អាជ្ញាធរមានសមត្ថកិច្ចហើយ បែរជាមិនមានអជ្ញាធរឬសមត្ថកិច្ចណាមួយមានវិធានការទប់ស្កាត់ឬបង្រាប់ឡើយ រឹតតែនៅបន្តយ៉ាងនេះ  ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសង្កាត់ហួសចិត្តយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសងក្នុងខាងកាហ្វេទាំងពីរកន្លែងបានយ៉ាងស្រួលដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹមអឹងករមានក្រហមខៀវមានតមានរងហាក់បីដូចជាការប្រគំតន្ត្រីដោយមិនញញឹមអាជ្ញាធរនិងសមត្ថកិច្ចឡើយ ឬក៏សមត្ថកិច្ចជាខ្នងបង្អែកដែលនៅពីក្រោយចំពោះល្បែងទីតាំងខាងលើនេះបានជាមិនមានវិធានការបង្ក្រាបដើម្បីភូមិឃុំសុវត្ថិភាពទាំង០៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់បទបញ្ជា។

ចំពោះការបើកល្បែងស៊ីសងទូរទស្សន៍មាន់ជល់ onlineនេះ ប្រជាពលរដ្ឋពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកល្បែងសងទាំងនេះដោយមិនមានសមត្ថកិច្ចណាមើលឃើញឡើយដែលផ្ទុយពីច្បាប់នេះឬភូមិឃុំសុវត្ថិភាព តែផ្ទុយទៅវិញមិនមានការបង្ក្រាបឡើយរឹតតែមានការបើកលេងល្បែងស៊ីសងទាំងនេះកំពុងតែរីករាលដាលជាច្រើនក្នុងទឹកដីខេត្តតាកែវ ពួកគាត់ក៏ព្រួយបារម្ភយ៉ាងខ្លាំងដូចជាហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ ចំណាកស្រុក ដែលបង្កឡើងមកពីរមានបទល្មើសល្បែងសុីសងនេះដែលប្រឈមអំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។

ចំណែកលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ថាននគរបាលក្រុងដូនកែវ ខាងអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមទូរសព្ទឬតាមតេលេក្រាមដែរប៉ុន្តែមិនដែលមានការឆ្លើយតបឬពន្យល់បកស្រាយប្រាប់មកអ្នកសារព័ត៌មានយើងអ្វីមួយឡើយឬក៏គាត់ជាខ្នងបង្អែកនៅពីក្រោយនឹងបទល្មើសល្បែងស៊ីសងទាំងនេះ។

ដូចនេះហើយជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តម ឈាង ផាន់ណារ៉ា ស្នងការដ្ថាននគរបាលខេត្តតាកែវ សូមេត្តាពិនិត្យមើលមើលកូនចៅក្រោមឱវាទផងចំពោះការបើកល្បែងស៊ីសងមាន់ជល់ online នៅក្នុងភូមិសាស្រ្តខាងលើនេះដោយអនុគ្រោះផងទាន។

ដូចការចុះផ្សារខាងលើនេះអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺរបស់លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃ អធិការដ្ថាននគបាលក្រុងដូនកែវរាល់ម៉ោងធ្វើការចំពោះទីតាំងល្បែងស៊ីសងទាំងខាងលើនេះតាមរយះ.0884140001

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages