គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ឡាក់ ម៉េងធី នាំយកអំណោយរបស់ឯកឧត្តម ឈឿន សុចិត្ត ជួយដល់ស្ត្រីទើបសម្រាលកូនរួច

ដោយ :www.meassoranews.com


លោក ឡាក់ ម៉េងធី នាំយកអំណោយរបស់ឯកឧត្តម ឈឿន សុចិត្ត ជួយដល់ស្ត្រីទើបសម្រាលកូនរួច


(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមប្រធាន ជូនស្ដ្រីទើបសម្រាលកូនរួច ចំនួន០៣គ្រួសារ៖
១.ឈ្មោះ ស្រេង ចិន្ដា
២.ឈ្មោះ សាំង ស្រីទូច
៣.ឈ្មោះ អុល រស់
ដែលមានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ១បាវ = ៥០ គ.ក្រ
-ថវិកា = ១០០.០០០៛ ។
សរុបថវិកាចំណាយរួមចំនួន៦៦០,០០០រៀល។

No comments