ក្នុងកាណូតកាវលៀសមួយគ្រឿង អាចរកលៀសបានចាប់ពី៣០ទៅ៤០ការុងក្នុងមួយថ្ងៃៗ ដែលក្នុង១ការុងមានទម្ងន់ពី៨០ទៅ៩០គីឡូក្រាម គឺប្រមាណជិត៤តោនលៀស តាមទូកតូចទូកធំ ។ គាត់ថាលៀសដែលកាវបានមានតាំងពីលៀសតូចៗ ទើបកើតរហូតដល់ជីដូនជីតាលៀស គ្មាននៅបានទេ ។

សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។

ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់ ៕

ចំណែកឯលោកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានថ្លែងប្រាប់អង្គភាពMeaSSoraNewsតាមរយៈលេខទូរសព្ទនាពេលយប់អោយដឹងថារដូវកាលនេះមិនមានការរកលៀសទេហើយប្រាប់អង្គភាពយើងហាក់បីដូចជាមានភាពក្តៅក្រហាយក្នុងខ្លួនផ្ទាល់តែម្ដងទំនងហាក់បីដូចជាមានរឿងអីបិទបាំងពីក្រោយខ្នង។

ជុំវិញឈ្មួញធំៗដុះស្លែរកំពុងតែគៀងកអោយបក្សពួករបស់ខ្លួនទៅរកលៀសលក់ឲ្យខ្លួនខាងលើអង្គភាព MeaSSoraNews បានខលទាក់ទងទៅលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាលខេត្តបានបញ្ជាក់ថាថ្មើរនេះកម្លាំងយើងមិនទំនើរទេចាំស្អែកទៅហើយបានបិតទូរសព្ទ។

ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះឈ្មួញខាងលើដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ សកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ ៕