២ថ្ងៃ២ខេត្តនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបង្រ្កាបបានអ្នកពាក់ព័ន្ធនិងអ្នកបង្ហោះសំញ៉ែងថ្នាំញៀនក្នុងហ្វេកប៊ុកជាច្រើននាក់រួមនិងវត្ថុតាង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

២ថ្ងៃ២ខេត្តនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបង្រ្កាបបានអ្នកពាក់ព័ន្ធនិងអ្នកបង្ហោះសំញ៉ែងថ្នាំញៀនក្នុងហ្វេកប៊ុកជាច្រើននាក់រួមនិងវត្ថុតាង

 


២ថ្ងៃ២ខេត្តនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបង្រ្កាបបានអ្នកពាក់ព័ន្ធនិងអ្នកបង្ហោះសំញ៉ែងថ្នាំញៀនក្នុងហ្វេកប៊ុកជាច្រើននាក់រួមនិងវត្ថុតាង

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ០០ នាទី នៅចំណុចភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ តាមរយ:គេហទំព័រ ដែលមានអាខោនហេ្វសបុក *Seang BunSong បានបង្ហោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អំពីអ្នកជួញដូរ និងប្រើប្រាស់ ថ្នាំញៀន នៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានរូបភាពមុខសញ្ញាសង្ស័យបង្ហោះជាប់ជាមួយ ។
ពេលនោះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ រួមជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក *ប៉ាក ជាតិ* ឋាន: អធិការនគរបាលស្រុកស្រីសន្ធរ  បានចុះទៅដល់ចំណុចកើតហេតុខាងលើ និងបានហៅមុខសញ្ញាសង្ស័យសួរនាំ និងបានធ្វើតេស្តទឹកម៉ូត ជាលទ្ធផល មានជាប់សារធាតុញៀន *វិជ្ជមាន* ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ *ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *ហាក់ ហ៊ាន់* ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ប្រុស

   ១.ឈ្មោះ *ខន ភក្តី* ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
   ២.ឈ្មោះ *ហាក់ ដារ៉ា ហៅ ខ្លា* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
    ៣.ឈ្មោះ *អ៊ាត អ៊ូខុង* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
   ៤.ឈ្មោះ *ឈាង គីមឡាយ* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ករណីខាងលើ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងបានដកហូតវត្ថុតាង: ទូរស័ព្ទដៃចំនួន ០១គ្រឿង* ។
លុះរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តការខាងលើទៅសហការជាមួយកម្លាំងជំនាញ *នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល*ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ។

និងសម្របសម្រួលដោយលោក *សុធាពិសិដ្ឋ* ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ប្រុស៖

១.ឈ្មោះ *ព្រិល សុផល* ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិខ្នា ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២.ឈ្មោះ *ឡាត់ សីហា ហៅ ខ្វេ* ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ *ហ៊ន ភាន់* ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងទ្បាន មានទីលំនៅភូមិពោធិ៍ឃុំស្វាយពោធិ៍  ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤.ឈ្មោះ *អំុ បូរី*  ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  ។
៥.ឈ្មោះ *រស់ ធី* ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើលទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  ។

សមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន,ឧបករណ៍សេពគ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។
  បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages