រថយន្ដដឹកដើមឈើបម្រុងឆ្លងដែនទៅប្រទេសវៀតណាមទាំងកណ្តាលអាធ្រាតបែកធ្លាយ ឈ្មួញចតរថយន្ដទុកនៅផ្លូវចូលប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង !
ខេត្តស្វាយរៀង ករណីរថយន្ដដឹកដើមឈើ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ ។
បើតាមអ្នកបើកបររថយន្តដឹកដើមឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចំរុះ ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់បាន ការចំណាយរត់ឲ្យគ្រប់អស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។
ប្រភពបន្តឲ្យដឹងថា ការរកស៊ីដឹកដើមឈើឆ្លងព្រំដែនទៅលក់ឲ្យឈ្មួញវៀតណាមនេះ មានដើមម្ជូរអំពឹល ដើមធ្នង់ ដើមចាន់ ដើមចាន់គីរី ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ ហើយនៅពេលដឹកមកដល់ខេត្តស្វាយរៀងគឺមានអ្នករត់ការឲ្យក្នុង១ជើងៗហើយ ដឹកដល់ដៃឈ្មួញវៀតណាម។
ប្រភពបន្តទៀតថាចំពោះលោក ដឹកចេញតាមប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ចំពោះអ្នកផ្សេងលោកមិនបានដឹងថាដឹកចេញតាមច្រករបៀងណានោះទេ ។
ទាក់ទិនករណីនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកការសុំបំភ្លឺ ពីសមត្ថកិច្ចដែលឈជើងតាមច្រករបៀងឬ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បាននៅឡើយទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីសមុីភាគីឬអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕
No comments:
Post a Comment