បទល្មើសនេសាទខុសច្បាប់ យ៉ាងពេញបន្ទុក ក្នុងទឹកដីខេត្តតាកែវ ខណៈអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនហ៊ានបង្ក្រាបសង្ស័យជាឆ្នាំងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បទល្មើសនេសាទខុសច្បាប់ យ៉ាងពេញបន្ទុក ក្នុងទឹកដីខេត្តតាកែវ ខណៈអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនហ៊ានបង្ក្រាបសង្ស័យជាឆ្នាំងបាយ


(ខេត្តតាកែវ) នៅពេលថ្មីៗនេះ គេសង្កេតឃើញថាបទល្មើសនេសាទខុសច្បាប់បានកើនឡើងរីកដូចផ្សិតនៅក្ក្នុងស្រុកចំនួន(3)គឺស្រុកអង្គបូរីស្រុកបុរីជលសារនិងស្រុកកោះអន្តែត ព្រោះស្រុកទាំង(3)នេះមានផ្ទៃបឹងធំជិតព្រំដែនប្រទេសវៀតណាម។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនេសាទលក្ខលះគ្រូសារនៅស្រុកអង្គបូរី ស្រុក បុរីជលសារនិងស្រុកកោះអន្តែត បានប្រាប់ឲ្យដឹងថា បទល្មើសនេសាទដាក់លប របាំងសាច់អួន ស្បៃម៉ុងរាប់គីឡូម៉ែត្រ ដាក់យ៉ាងអាណាធិបតេយ្យ នៅក្នុងទឹកដីស្រុកទាំងបី នេះ រីឯអ្នកទៅបង្ក្រាបគ្មានទេ មានតែអ្នកទៅ ដើរប្រមូលលុយពុករលួយ យកជូនលោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គុយរង់ចាំទទួលលុយពុករលួយជារៀងរាល់ឆ្នាំ ។ 

ប្រជាពលរដ្ឋនេសាទលក្ខណះគ្រួសាបានបន្តទៀតថា បទល្មើសនេសាទនៅក្នុងខេត្តតាកែវគឺមានតែស្រុក(3)ទេ ដែលជាប់លំដាប់ថ្នាក់លេខ១ខាងពុករលួយ នៅទូទាំងប្រទេសកម្ពុជាគឺ ស្រុកអង្គបុរី ស្រុកបុរីជលសារនិងស្រុកកោះអន្តែតនេះឯង ហើយសុទ្ធតែជនជាតិវៀតណាមឆ្លងដែនមកដាក់ស្បៃម៉ុងខុសច្បាប់និងមេឈ្មួញធំៗ ដែលបានដាក់លុយឱ្យប្រជាពលរដ្ឋទិញឧបករណ៍(នេសាទ)ចាប់ត្រីដោយខុសច្បាប់ វាផ្ទុយនឹងច្បាប់ដែល អតីតសហគមន៍នេសាទ និងប្រជាពលរដ្ឋ នេសាទជាលក្ខណៈគ្រួសារ ពួកគាត់សូមសំណូមពរទៅឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាដាក់ការស៊ើបអង្កេត មកលើលោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ផងទាន ! ព្រោះអីបទល្មើសនេសាទ ប្រភេទរបាំងសាច់អួន ស្បែម៉ុងដាក់ពាសពេញផ្ទៃបឹង ក្នុងស្រុកទាំង(3)ជិតព្រំដែនប្រទេសវៀតណាម។

កន្លងមកប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គសេនាតេជោហ៊ុនសែន បានព្រមាន ទៅលើលោកអភិបាលខេត្តមួយចំនួន នៅជាប់ដងទន្លេសាប បញ្ហាបទល្មើសនេសាទ បង្ក្រាបបានតែ បទល្មើសតូចតាច រីឯបទល្មើសធំ វែងរាប់រយម៉ែត្រ មិនបង្ក្រាប រីឯខេត្តតាកែវវិញ ក៏មានបទល្មើសធំដែរ។ ដូចជា ស្បៃមុង ខ្សាច់អួន ឡបបង្កង របស់ជនជាតិវៀតណាម ឆ្លងដែន ចូលមករកស៊ីខុសច្បាប់ក្នុងទឹកដីខេត្តតាកែវ តើលោកអ៊ុចភា អភិបាលខេត្តតាកែវ មានប្រធានការបង្ក្រាបដែរ

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages