លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានដឹកនាំកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ )​ ចំនួន​ ០៤​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៦​ នាក់​មក​កាន់​ស្នងការដ្ឋាន​ ដកហូត​បាន​ ម៉ូតូ​ ០២​ គ្រឿង​ និង​ ទូរស័ព្ទដៃ​ ០១​ គ្រឿង​ ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានដឹកនាំកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ )​ ចំនួន​ ០៤​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៦​ នាក់​មក​កាន់​ស្នងការដ្ឋាន​ ដកហូត​បាន​ ម៉ូតូ​ ០២​ គ្រឿង​ និង​ ទូរស័ព្ទដៃ​ ០១​ គ្រឿង​ ។


(បាត់ដំបង )ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​  នៅ​ថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានដឹកនាំកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ )​ ចំនួន​ ០៤​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៦​ នាក់​មក​កាន់​ស្នងការដ្ឋាន​ ដកហូត​បាន​ ម៉ូតូ​ ០២​ គ្រឿង​ និង​ ទូរស័ព្ទដៃ​ ០១​ គ្រឿង​ ។ 

1️⃣​ ឈ្មោះ​ ខៀវ​ យ៉ា​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។ 

2️⃣​ ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកឆ្តោរ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។ 

3️⃣​ ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។ 

4️⃣​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។ 

5️⃣​ ឈ្មោះ​ ធឿន​ ថន​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​។ 

6️⃣​ ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ តាកុយ​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

តាម​ចម្លេីយ​សារភាព​របស់​ជនសង្ស័យ​​ ឈ្មោះ​ ខៀវ​ យ៉ា​ និង​ ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ បាន​ឆ្លេីយ​សារភាព​ថា​ ៖​ កាល​ពី​ថ្ងៃទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៣:៤០​ នាទី​ នៅ​ចំណុច​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ខ្លួន​បាន​ធ្វេី​សកម្មភាព​ ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២០​ ទៅ​ឆក់​យក​កាបូប​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ថ្លាង​ ស៊ីណាន​ ភេទស្រី​ អាយុ​ ៣៣​ឆ្នាំ​ ដែលនៅ​ក្នុង​កាបូប​នោះ​មាន​៖​ 

-​ ទូរស័ព្ទដៃ​ ០១​ គ្រឿង​ ម៉ាក​ Iphone 7 Plus ពណ៌​ ផ្កាឈូក​ 

-​ សោរ​តេឡេ​ម៉ូតូ​ PCX ០១​ គ្រឿង​ ។ 

​ចំពោះ​ជនសង្ស័យ​ ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​  បាន​ឆ្លេីយ​សារភាពថា​ ៖​ កាលពី​ថ្ងៃទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ០៧:៣០​ នាទី​ នៅ​ចំណុច​មុខ​ផ្សារ​ព្រែកតាច្រែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ខ្លួន​បាន​ធ្វេី​សកម្មភាព​ ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ទៅ​ឆក់​យក​ទូរស័ព្ទដៃ​ ម៉ាក​ OPPO ពណ៌​ ខ្មៅ​ របស់​ជនរងគ្រោះ​ ០១​ នាក់​ មិ​ន​ស្គាល់​ឈ្មោះ​និង​ទីលំនៅ​ ភេទស្រី​ អាយុ​ ប្រហែល​ ៥០​ ឆ្នាំ​ ហេីយ​ជិះ​គេច​ខ្លួន​បាត់​ ។ 

ចំណែក​ជនសង្ស័យ​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​     ឈ្មោះ​ ធឿន​ ថន​ ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ បាន​ឆ្លេីយ​ថា​ ៖​ កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ០១:២០​ នាទី​ រំលងអាធ្រាត្រ​ ឈ្មោះ​ ធឿន​ ថន​ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ HONDA CB 400 CC​ ដែល​ជារបស់​ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ ឌុប​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ធ្វេីសកម្មភាព​ឆក់​យក​កាបូប​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ខា​រ៉ូឡាន​ ( CAROLANN ) ភេទស្រី​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ កាណាដា​ មុខរបរ​ ជា​គ្រូបង្រៀន​ភាសា​បរទេស​ នៅសាលា​អន្តរជាតិ​ ឌូវី​ ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​ ៖​

-​ ទូរស័ព្ទដៃ​ ម៉ាក​ SAMSUNG GALAXY A22 ពណ៌​ ផ្ទៃមេឃ​ ០១​ គ្រឿង​ 

-​ កាត​ធនាគារ​ ABA ០១​ សន្លឹក​

-​ ប្រាក់​ខ្មែរ​ ចំនួន​ ៨០,០០០​ រៀល​ (​ ប្រាំបី​ម៉ឺន​រៀល​ )​ 


📍​ វត្ថុតាងដកហូតរួមមាន​ ៖​ 

-​ ម៉ូតូ​​ ០១​ គ្រឿង​ ម៉ាក HONDA CLICK ពណ៌​ ស​ ក្រហម​ ស៊េរី​ឆ្នាំ​ ២០២១​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AM-7778 

- ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ HONDA CB 400 CC ពណ៌​ ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HV-7702 

- ទូរស័ព្ទដៃ​ ម៉ាក​ Iphone 7 Plus​ ០១​ គ្រឿង​ 

👉​ ចំណែក​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ HONDA CLICK ខាងលេី​ គឺ​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ១៩:៤០​ នាទី​ នៅ​ចំណុច​ភូមិ​បឹងរាំង​ សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំប​ង​ ជនសង្ស័យ​​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​០២​នាក់​ ទៅ​ឆក់​យក​ទូរស័ព្ទដៃ​ ម៉ាក​ VIVO ពណ៌​ ខៀវ​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ រេន​ សារឿង​ ភេទស្រី​ អាយុ​ ៤៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កេីតហេតុ​ខាងលេី​ ហេីយ​ក៏​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ ។ 

​ក្រោយ​ពី​កេីត​ជនរងគ្រោះ​បាន​ស្រែក​អោយ​អ្នក​នៅ​ជិត​នោះ​ជួយ​ក៏​មាន​អ្នក​ជិះ​ម៉ូតូ​ដេញ​តាម​ រហូត​ដល់​ចំណុច​ផ្លូវ​បំបែក​ហាយវេ​ ក៏​ជនសង្ស័យ​ខាងលេី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ហេីយ​ព្យាយាម​រត់​គេច​ខ្លួន​ចោល​ម៉ូតូ​ ទេីប​សមត្ថកិច្ច​យេីង​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ និង​ កំពុង​ធ្វេីការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលេី​មក​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។ 

បមច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages