លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកល្វាឯម ក្រោមអធិបតីភាព លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក
(ខេត្តកណ្តាល)ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលស្រុកល្វាឯម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកល្វាឯម ក្រោមអធិបតីភាព លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និង លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ។
សមាសភាពចូលរួមមាន ៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលស្រុក លោកអធិការនបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រីប្រធាន ការិយាល័យចំណុះរដ្ឋបាលស្រុក
លោកប្រធានការិយាល័យសុខាភិបាលស្រុក លោកប្រធានផ្នែកសាខាពន្ធដាស្រុក លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ គ្រប់ឃុំ ។
No comments:
Post a Comment