សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​៣​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​លួច​យក​ក្រម៉ា​របស់​លោក​មេ​ភូមិ​ ចំនួន​៧០០ក្រម៉ា​ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​៣​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​លួច​យក​ក្រម៉ា​របស់​លោក​មេ​ភូមិ​ ចំនួន​៧០០ក្រម៉ា​

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​៣​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​លួច​យក​ក្រម៉ា​របស់​លោក​មេ​ភូមិ​ ចំនួន​៧០០ក្រម៉ា​

​ ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​ ចំនួន​៤នាក់​​ បន្ទាប់​ពី​ជនសង្ស័យ​ គាស់​បន្ទប់​លោក​មេ​ភូមិ​ម្នាក់​​ លួច​យក​ក្រម៉ា​ ដែល​ទុក​ធ្វើ​ជា​កាដូ​រ​ អនុស្សាវរីយ៍​ នៅ​ថ្ងៃ​ការ​ចៅ​យក​ទៅ​លាក់​ទុក​ បានមួយ​ចំអិន​កំពឹស​ ក៍ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់​ព្រមទាំង​យក​សំភារៈ​ វត្ថុ​តាងបានមក​វិញ​ផង​ដែរ​ ។ 

​ហេតុការណ៍​ឃាត់ខ្លួន​នេះ​នេះ​ដែរ​ បានធ្វើ​ឡេីង​នៅ​វេលា​ម៉ោង​៩និង​៤០នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅចំនុច​ផ្លូវ​លំ​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​  ខណ្ឌ​មានជ័យ​  ។ 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ ឃាត់​ខ្លួន​បាន​មាន​ឈ្មោះ​ ខែ​ តារ៉ា​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​ (មាន​ផ្ទុក​សារធាតុ​ញៀន​)​ ។ 

​ ដោយ​ឡែក​បក្សពួក​បីនាក់​ទៀត​ ដែល​កំពុង​គេច​ខ្លួន​ មាន​ឈ្មោះ​ ទី១​ .ឡាង​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​  ទី២.ឈ្មោះ​ ធា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ទី​៣.ឈ្មោះ​ គ័ង​ ភេទប្រុស​អាយុ​២៦ឆ្នាំ​ អ្នក​ទាំង​បី​ មុខ​របរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​ដូច​គ្នា​  ។ 

សមត្ថកិច្ច​បានដកហូត​វត្ថុ​តាំង​ ក្រម៉ា​ខ្មែរ​ ចំនួន​៧០០ក្រម៉ា​ ដែល​ជា​របស់​ជន​រងគ្រោះ​ផងដែរ​ ។ ចំនែក​ជន​រងគ្រោះ​វិញ​ មានឈ្មោះ​ សៀង​ សារុន​ ភេទប្រុស​ អាយុ​៦២ឆ្នាំ​ មុខរបរ​ មេភូមិ​ស្នាក់នៅ​ផ្ទះ​លេខ​ ៩៦៨​ ផ្លូវ​បេតុង​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​  ។ 

​ លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ បាន​អោយ​ដឹង​ថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​កាល​ពី​យប់​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២និង​១០នាទី​ ជន​រងគ្រោះ​ បានទិញ​ក្រម៉ា ចំនួន​៧០០ក្រម៉ា​ ដេីម្បី​យក​មក​ទុក​ជា​អនុស្សាវរីយ៍​ ក្នុង​ថ្ងៃ​មង្គលការ​ចៅ​ ហើយ​ក៍យក​ក្រម៉ា​ទៅ​ទុក​ក្នុង​ បន្ទប់​ផ្ទះ​ខាង​ក្រោម​ រួច​ហើយ​រូប​គាត់​បាន​ទៅ​ សំរាក​នៅ​បន្ទប់​ខាង​មុខ​លង់លក់​ដូច​សព្វដង​បាត់​ទៅ​  ។ 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​ដល់​ជន​រងគ្រោះ​​រលឹក​ដឹង​ខ្លួន​ពី​ដំណេក​វិញ​ ក៍បានដេីរ​ចូល​ទៅ​មេីល​ក្នុង​បន្ទប់​ខាង​ក្រោយ​ ក៍ស្រាប់​តែ​ឃេីញ​បន្ទប់​ត្រូវ​បាន​ជនសង្ស័យ​ ធ្វើ​សកម្មភាព​គាស់​​ទម្លុះទម្លាយ​ ហើយ​យក​ក្រម៉ា​ទៅ​បាត់​អស់​តែ​ម្ដង​ទៅ​  ទេីប​បានទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ដេីម្បី​អោយ​សមត្ថកិច្ច​ ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ផង​ដែរ​  ។ 

ក្នុង​ករណី​នេះ​ដែរ​ បន្ទាប់​ទទួល​បាន​ពាក់​បណ្ដឹង​ពី​ជនរងគ្រោះ​រួចហើយ​  និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ វេរៈសេនីយទោ​ អ៊ុក​ បូនិន​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ បានបញ្ជ្ជារ​អោយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ដោយ​មាន​ការ​ចុះ​ដឹកនាំ​ផ្ទាល់​ ដោយ​លោក​ ឯម​ ភារី​នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​៣​ បានធ្វើ​ការ​ស្រាវជ្រាវ​តាម​ជំនាញ​និង​ធ្វើ​ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ខៃ​ តារ៉ា​ ហៅ​ស័រ​ នៅ​ចំនុច​ផ្លូវ​បេតុង​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ​ ។ 

ចំពោះ​ការ​សាកសួរ​ ជនសង្ស័យ​បានសារភាព​ថា​ រូប​គេ​រូប​ទាំង​បក្ស​៣នាក់​ទៀត​ បានធ្វើ​សកម្មភាព​ គាស់​ ទម្លុះ​ទំលាយ​ យក​ក្រម៉ា​របស់​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​ ហើយ​នៅ​យក​បាន​ហេីយ​ ជនសង្ស័យ​បាន​យក​ក្រម៉ា​នោះ​ទៅ​ផ្ញើ​រនៅ​ អតតី​ផ្ទះ​ម៉ែ​ក្មេក​ ទេីប​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទៅ​យក​ក្រម៉ា​ដែល​ជា​របស់​ជន​រងគ្រោះ​បាន​ទាំងអស់​មក​វិញ​  ។ 

ក្រោយ​ពេល​សាក​សួរ​រួចហើយ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ក៍សាង​សំនុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដេីម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ ចំនែក​ជន​សង្ស័យ​៣នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​ សមត្ថកិច្ច​និង​ធ្វើ​ការ​ស្រាវជ្រាវ​ដេីម្បី​យក​មក​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ផង​ដែរ​  ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages