អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ច្រានទម្លាក់ជនរងគ្រោះពីលើម៉ូតូ ហើយយកម៉ូតូ) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ច្រានទម្លាក់ជនរងគ្រោះពីលើម៉ូតូ ហើយយកម៉ូតូ)


 (ភ្នំពេញ)នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២១ម៉៤០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ យូ មករា ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុចបណ្តោយផ្លូវ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ច្រានទម្លាក់ពីលើម៉ូតូយកម៉ូតូ) ដែលបានប្រព្រឹត្តនៅចំណុចមុខរោងចក្រផ្លាស់ស្ទិក ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២១ម៉៣០នាទី

ជនរងគ្រោះឈ្មោះ ម៉ុន សុវណ្ណី ភេទស្រី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកានីរោងចក្រ ។

ជនសង្ស័យឈ្មោះ យូ មករា ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំ​នៅ និងមុខរបរ ពុំពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

វត្ថុតាងចាប់យក : កង់ជិះចំនួន ០១គ្រឿង(របស់ជនសង្ស័យ) និងម៉ូតូ ០១គ្រឿងម៉ាក ប៊ិត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១JL-៣៨២២ (ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages