លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ កាត់​យក​ខ្សែភ្លេីង​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ខេត្តបាត់ដំបង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ កាត់​យក​ខ្សែភ្លេីង​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ខេត្តបាត់ដំបង


(​ខេត្តបាត់ដំបង្ក)ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ ចាប់ពី​វេលាម៉ោង​ ០២:៤០​ នាទី​ រំលងអាធ្រាត្រ​ រហូត​ដល់​វេលាម៉ោង​ ០៧:០០​ នាទី​ ព្រឹក​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ កាត់​យក​ខ្សែភ្លេីង​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។


1️⃣​ ឈ្មោះ​ រឿម​ សុខ​ ហៅ​ ចៃ​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រ៉ា​រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។
2️⃣​ ឈ្មោះ​ ផេន​ លីហេង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រ៉ា​រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។
3️⃣​ ឈ្មោះ​ នី​ មករា​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រ៉ា​រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។
4️⃣​ ឈ្មោះ​ យ៉ា​ កក្កដា​ ហៅ​ វែង​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រ៉ា​រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។
5️⃣​ ឈ្មោះ​ សាយ​ សុភាព​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​រ៉ា​រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។
6️⃣​ ឈ្មោះ​ សុខ​ ចិត្ត​ ហៅ​ អេតចាយ​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។

ជនសង្ស័យ​ខាងលើ​ទាំង​ ០៦​ នាក់​នេះ​ជា​មុខ​សញ្ញា​ លួច​ ​កាត់​យក​ខ្សែ​ភ្លេីង​ ចល័ត​នៅ​តាម​ទីតាំង​ស្ងាត់ៗក្នុង​ក្រុង​បាត់ដំបង​ នៅ​ពេល​យប់​។

📍​វត្ថុតាងដកហូតរួមមាន​ ៖​
-​ កង់​ ចំនួន​ ០២​ គ្រឿង​
-​ កំណាត់​ដែក​ មួយ​ចំនួន​
-​ កន្ត្រៃ​ ចំនួន​ ០១​
-​ ដង្កាប់​ ចំនួន​ ០១
-​ ខ្សែភ្លេីង​ មួយ​ចំនួន​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages