លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម និងមន្ត្រីតាមបណ្តាប៉ុស្តិ៍នគរបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះធ្វើអត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ
(ភ្នំពេញ័រ)អនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើអត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរ និងផ្តល់ជូនពួកគាត់ឲ្យបានកាន់តែឆាប់រហ័ស នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម និងមន្ត្រីតាមបណ្តាប៉ុស្តិ៍នគរបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះធ្វើអត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ តាមខ្នងផ្ទះតែម្តងងាយស្រួល ដល់ប្រជាពលរដ្ឋ និងបានផ្តល់ជូនពួកគាត់កាន់តែឆាប់រហ័ស ។
សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទាំងអស់រស់នៅក្នុងខណ្ឌមានជ័យ (ដែលមានទីលំនៅអចិន្រ្តៃយ) ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមសាម៉ីខ្លួនអញ្ជើញទៅបំពេញបែបបទស្នើសុំ ដោយឥតគិតថ្លៃ ។
សូមភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធដូចខាងក្រោម :
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាម៉ីខ្លួន ។
-សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសាររបស់សាម៉ីខ្លួន ៕
No comments:
Post a Comment