ព្រៃវៃ៖បនល្បែងជល់មាន់និងអាប៉ោង នៅចំនុចវាលស្រែដើមត្នោត ស្ថិតនៅភូមិក្រាំងលាវ ឃុំចាប ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកលេងអស់រយះពេលជាច្រើនសប្តាហ៌ណាស់មកហើយ ក្នុងនោះលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមផ្លូវច្បាប់សោះឡើយ?បទំនងបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកសួន សំអឿន អធិការស្រុកកំពង់ត្របែក ផងក៌មិនដឹង។
សូមជម្រាបថា ករណីបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ ត្រូវបានធ្វើបង្ក្រាប កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣ ក្រោយពីមានបណ្តាញសារព័ត៌មាន ក្នុងស្រុកជាច្រើនអង្គភាព បានចេញផ្សាយរិះគន់យ៉ាងចាស់ដៃ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចស្រុកកំពង់ត្របែក ដែលបានរក្សាភាពស្ងៀមស្ងាត់ អស់រយះពេលជាច្រើនសប្តាហ៌ណាស់មកហើយ(ពោល)ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។
មហាជននៅក្នុងឃុំចាប ស្រុកកំពង់ត្របែក បានលើកឡើងថា?កងកម្លាំងសមត្ថកិច្ច ក្រោមឱវាទ របស់លោកសួន សំអឿន ដែលបានធ្វើការបង្ក្រាប បនល្បែងជល់មាន់ និងអាប៉ោង កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៣ លទ្ធផលបង្ក្រាបបានតែតុនិងកៅអី(ឬបង្ក្រាបបានខ្យល់) ដោយក្រុមអ្នកញៀនល្បែង ទំនងហាក់បីដូចជាមានក្រុមព្រាយបីសាច ប្រាប់អោយដឹងជាមុន ទើបពួកក្រុមញៀនល្បែង បាននាំគ្នារត់គេចខ្លួន(បងជាទន្សាយ)បាត់ដោយសុវត្ថភាព។ប្រភពខាងលើបានលើកឡើងទៀតថា?ករណីបនល្បែងជល់មាន់ និងអាប៉ោងខាងលើនេះ មិនមែនលោកសួន សំអឿន អធិការស្រុកកំពង់ត្របែក គាត់មិនដឹងនោះទេ?គាត់ដឹងឬបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកសួន សំអឿន ផងក៌មិនដឹង។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
សូមជម្រាបថា ករណីក្នុងការចុះបង្ក្រាបបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ បើសិនជាលោកសួន សំអឿន អធិការស្រុកកំពង់ត្របែក គាត់មានចេតនា ចង់បង្ក្រាបតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនមែននោះ?មិនពិបាកទេ? គាត់ច្បាស់ជាបង្ក្រាបបានទាំងមនុស្សញៀនល្បែងជាក់ជាពុំខានឡើយ?មិនមែនបង្ក្រាបបានតែតុនិងកៅអី(ឬបង្ក្រាបបានតែខ្យល់នោះទេ?) ប៉ុន្តែសកម្មភាពបង្ក្រាបខាងលើនេះ ហាក់បីដូចជាមានការលាក់បាំង ឬដូចមានការលើកឡើងរបស់មហាជន ក៌ត្រូវម្យ៉ាងដែរ ដោយបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកសួន សំអឿន ផងក៌មិនដឹង។
មហាជននៅក្នុងឃុំចាប ស្រុកកំពង់ត្របែក បានសំណូមពរ ដល់លោកព្រំ សន្ធរ ស្នងការខេត្តព្រៃវែង និងលោកជា សុមេធី ចៅហ្វាយខេត្តព្រៃវែង សូមមេត្តាជួយបើកការស៊ើបអង្កេត ចំពោះទីតាំងបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះ ដើម្បីវែកមុខរកអ្នកឃុតឃិតគ្នាដែលបានបើកបនល្បែងជល់មាន់និងអាប៉ោងខាងលើនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបាន ដែលពួកគេ បាននាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។
No comments:
Post a Comment