គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​ នគរបាលខេត្តកំពង់ចាម បានចូលរួម​ជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយកងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​

ដោយ :www.meassoranews.com



នៅរសៀល​ថ្ងៃ​ពុធ​ ទី១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ភោគ​ សាវុធ​ អភិបាល​ នៃគណៈអភិបាលស្រុកកងមាស​ ចូលរួម​ជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយកងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ ។


ពិធី​សំណេះសំណាល​នេះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ​ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ធ្វេីការផ្សព្វផ្សាយ​ណែនាំ​ ដល់គ្រប់កងកម្លាំងទាំងអស់​ ដេីម្បី​ទទួល​អនុវត្ត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​ ។

​ដោយមានអញ្ចេីញចូលរួមពី​ លោកស្នងការរង​ លោកអនុប្រធានផែន​ លោកនាយ-នាយរងការិយាល័យ​ ទទួល​ចុះពង្រឹង​ការងារស្រុកកងមាស​ លោកអធិការ​-អធិការ​រង​ នាយ-នាយរងផ្នែក​ រហូត​ដល់មន្រ្តី​ និងលោកនាយប៉ុស្តិ៍នគរបាលទាំង១១​ ផងដែរ​ ។

No comments