នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំផែនការសំខាន់ៗ និងការងារចាំបាច់មួយចំនួន÷
១-ផ្សព្វផ្សាយណែនាំអំពីផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរ ខួបអនុសាវរីយ៍លេីកទី៤៤ ទិវាជ័យជំនះ ៧មករា ដែលប្រព្រឹត្តទៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
២-ផ្សព្វផ្សាយណែនាំអំពីផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំកំពូល ប្រតិភូអមដំណើរ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងពិធីបេីកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ ដល់ស្ពានគីហ្សូណា ក្រុមកំពង់ចាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ
៣-ណែនាំពង្រឹងការងារគ្រប់ផែនជំនាញ និងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០
៤-ពង្រឹងកម្លាំងត្រៀមចេញអន្តរាគមន៍ កម្លាំងល្បាត កម្លាំងប្រចាំបញ្ជា២៤/២៤ម៉ោង
៥-ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ។
ដោយមានការអញ្ជេីញចូលរួមពី លោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញគ្រប់រូប លោកអធិការ-អធិការរង ស្រុក-ក្រុងទាំង១០ ។
No comments:
Post a Comment