ការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង កំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអណាធិបតេយ្យ ខណៈអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង កំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអណាធិបតេយ្យ ខណៈអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់


ទីតាំងការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងតែមមារញឹកយ៉ាងខ្លាំងក្នុងការបញ្ចេញសកម្មភាពយ៉ាងអនាធិបតេយ្យ ដោយប្រើគ្រឿងចក្រធំៗម៉ាស៊ីនទំនើបៗ ធ្វើសកម្មភាពបូមខ្សាច់ពីបាតដី ដោយគ្មានការរំខានដ៏អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធមូលដ្ឋានបន្តិចសោះឡើយ។

ករណីនេះប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានយើងឱ្យដឹង ទីតាំងបូមខ្សាច់មួយកន្លែងនេះ គឺធ្វើសកម្មភាពឃួងក្រោមដីបូមយកខ្សាច់ យ៉ាងសកម្ម ដោយប្រើប្រាស់គ្រឿងចក្ររថយន្តធុនធំម៉ាស៊ីនទំនើបៗឃួងបូមទាំងយប់បូមទាំងថ្ងៃ ដោយមិនខ្វល់ខ្វាយពីបញ្ហាបាក់ស្រុតដីជាយថាហេតុនាពេលថ្ងៃខាងមុខណាមួយនោះទេ។


ចំពោះទីតាំងការដ្ឋានបូមខ្សាច់ មួយកន្លែងខាងលើនេះ ក្រុមការងារសារព័ត៌មានយើង បានទទួលដំណឹងថា ទីតាំងការដ្ឋានមួយនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងឬមន្ទីរស្ថាប័នពាក់ព័ន្ធនោះទេ។ ហើយទីតាំងមួយកន្លែងនេះដែរ នៅពេលដែលខាងសារព័ត៌មានចុះទៅសុំផ្តិតយករូបភាពនិងសុំការបំភ្លឺមេការប្រចាំនៅការដ្ឋាននោះ តែងតែយកអាជ្ញាប័ណ្ណ ឬ លិខិតអនុញ្ញាតកន្លែងទីតាំងផ្សេងយកមកបង្ហាញដើម្បីតែបំភ័ន្តភ្នែកតែប៉ុណ្ណោះ។


ទាក់ទិនទៅនឹងការដ្ឋានខាងលើមួយកនេះ ក្រុមការងារសារព័ត៌មានយើង មិនអាចសុំការទំនាក់ទំនងបំភ្លឺ ពីម្ចាស់ការដ្ឋានបាននោះទេ ខណៈដែលលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង ប្រាប់សារព័ត៌មានថា កន្លែងមួយនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របច្បាប់។


ទោះបីជាយ៉ាងណា ការបំភ្លឺថាមានច្បាប់ពីសំណាក់លោក អ៊ួច សាវឿន អភិបាលស្រុកខាងលើនេះ ក៏មិនទាន់មានការជាក់លាក់ជាផ្លូវការណាមួយនោះទេ ខណៈដែលលោកអភិបាលស្រុករូបនេះ ក៏មិនទាន់ស្គាល់ឈ្មោះម្ចាស់ ការដ្ឋានមួយកន្លែងនេះឱ្យពិតប្រាកដនោះទេ។


ជុំវិញករណីខាងលើប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរខេត្តកណ្តាលនិងមន្ត្រីជំនាញគ្រប់មន្ទីរក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអភិបាលស្រុកកណ្តាលស្ទឹង លោក អ៊ូច សាវឿន សូមចាត់វិធានការដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលទីតាំងការដ្ឋានមួយកន្លែងខាងលើនេះផងទាន៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages