គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះសំណាលជាមួយលោក-លោកស្រីនាយការិយាល័យទាំង៣២រូប​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​

ដោយ :www.meassoranews.com


(កំពង់ចាម )រសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី  ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះសំណាលជាមួយលោក-លោកស្រីនាយការិយាល័យទាំង៣២រូប​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ។ 

ក្នុង​ឱកាស​សំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ផ្សព្វផ្សាយណែនាំ ដល់លោក-លោកស្រីនាយការិយាល័យទាំង៣២រូប ដើម្បីយកទៅអនុវត្តសម្រាប់ទិសដៅបន្ត​ ​និងពង្រឹងលេីវិន័យកងកម្លាំង​ ​ពង្រឹង​សមត្ថភាពការងារជំនាញ ពង្រឹង​សាមគ្គីភាពផ្ទៃក្នុង ព្រមទាំងការចូលរួមអភិវឌ្ឍអង្គភាពឲ្យកាន់តែរីកចម្រេីនតទៅមុនបន្ថែមទៀត​ ផងដែរ​៕




No comments