លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង នឹងលេចចេញរូបរាងជាអាគារថ្មី នាពេលឆាប់ៗខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលមានទំហំទទឹង១១ម៉ែត្រ បណ្ដោយ៧ម៉ែត្រ សាងសង់តាមលក្ខណៈបច្ចេកទេសក្បួនខ្នាតត្រឹមត្រូវ ស្របតាមគំរូប្លង់របស់ក្រសួងមហាផ្ទៃ គ្រោងចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត 20,000$ (ពីរម៉ឺនដុលា្លរអាមេរិក) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនតាជី យាយជីចំនួន១៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា១មុឺនរៀល និងក្រម៉ា១ ផងដែរ ។
ពិធីបញ្ចុះបឋមសិលានេះ ឯកឧត្តម គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំង ក៏បានអញ្ជេីញជាគណៈអធិបតី និងដោយមានការអញ្ជេីញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរង លោកមេឃុំ ក្រុមប្រឹក្សាឃុំទួលព្រះឃ្លាំង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋទាំង១២ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ។
No comments