Home
/
ព័ត៌មានជាតិ
/
លោកឧត្ដមសេនីយទោ ម៉ុន មាគ៌ាស្នងការខេត្តត្បួងឃ្មុំ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឪវាទ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី
លោកឧត្ដមសេនីយទោ ម៉ុន មាគ៌ាស្នងការខេត្តត្បួងឃ្មុំ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឪវាទ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី
ផ្សាយចេញថ្ងៃទី :
January 13, 2023
អ្នកនិពន្ធ.
ព័ត៌មានជាតិ
ដោយ :www.meassoranews.com
(ភ្នំពេញ)៖លោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ ស្ស្នងការនគរបាលខេត្តត្បួងឃ្មុំ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឪវាទ បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប ៣៨ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
រយៈពេល៣៨ឆ្នាំក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់ សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យគ្រប់ប្រការជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមបន្តមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ កសាងនិងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនរុងរឿងថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព ជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
លោកឧត្ដមសេនីយទោ ម៉ុន មាគ៌ាស្នងការខេត្តត្បួងឃ្មុំ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឪវាទ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី
Reviewed by www.meassoranews.com
on
January 13, 2023
Rating: 5

No comments