អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាន
នគរបាលស្រុកស្ទឹងត្រង់ ត្រៀមធ្វេីការសាងសង់ថ្មីនៅដេីមខែខាងមុខនេះ ក្រោមការផ្ដួចផ្ដេីមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះត្រួតពិនិត្យទីតាំងដែលត្រូវរៀបចំសាងសងអាគារថ្មី និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបាននឹងកំពុងសាងសង់ចំនួន០២កន្លែង÷
១-ស្រុកស្ទឹងត្រង់ ត្រៀមរៀបចំសាងសង់អាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ ដែលមានទំហំទទឹង១២ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ។
២-ស្រុកចំការលេី ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ដែលបាននឹងកំពុងសាងសង់សម្រេចបាន 95% ។
សូមបញ្ជាក់ថា ប៉ុស្តិ៍ទាំងពីរនេះទទួលបានការឧបត្ថម្ភសាងសង់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិបាលខេត្តកំពង់ចាម និងដោយមានការចលនាគាំទ្រឧបត្ថម្ភពី ស្នងការនគរបាលខេត្ត កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ ព្រមទាំង សប្បុរសជននានាក្នុងស្រុក និងក្រៅ ផងដែរ ៕
No comments:
Post a Comment