អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន


អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន


កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖


១/ឈ្មោះ សុខុន វីហ្សា ភេទស្រី អាយុ២៣ឆ្នាំ, ២/ឈ្មោះ សួន យ៉ាង ភេទប្រុស អាយុ៤៥ឆ្នាំ, ៣/ឈ្មោះ កែវ គង្គា ភេទប្រុស អាយុ៣៩ឆ្នាំ, ៤/ឈ្មោះ សុខ ប៊ុនឈីន ភេទប្រុស អាយុ៣៥ឆ្នាំ, ៥/ឈ្មោះ យ័ន គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ, ៦/ឈ្មោះ សោម ឃឿន ភេទប្រុស អាយុ២៤ឆ្នាំ, ៧/ឈ្មោះ ឃឹម ម៉េងគង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៨/ឈ្មោះ ពែក ផល្លី ភេទស្រី អាយុ៥៨ឆ្នាំ។


បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages