ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្


ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្តតែត្រូវម្ចាស់គេទាន់ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១៥នាទីព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២៣​ នៅតាមបណ្ដោយផ្លូវ ២១៧​ ភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ចែម​ ស៊ីថា​ អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។មានទុក្ខសារធាតុញៀន។


រីឯជនរងគ្រោះមានឈ្មោះ​ យាង​ រ៉យ អាយុ ២៥ឆ្នាំមុខរបរបើកបររថយន្ត​  ស្នាក់នៅភូមិគិរីវង្ស​ ឃុំព្រែករំដេង​ ស្រុកគិរីវង្សខេត្តតាកែវ។


បើតាមសម្ដីលោកវីរៈសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣​ បានប្រាប់ហើយដឹងថា មុនពេលកើតហេតុ​ ជនរងគ្រោះបានបើករថយន្តចេញពីម្ដុំផ្សារដេីមគរហើយក៏បានឈប់នៅមុខគ្លីនិកឯកជនមួយកន្លែងនៅតាមផ្លូវពី ២១៧​   ស្ថិតនៅភូមិកើតខាងេីល ហើយបានចុះរថយន្តដោយមិនបានយកទូរសព្ទដៃម៉ា oppo ទៅជាមួយទេ​ និងមិនបានបិទកញ្ចក់រថយន្តទៀតផង


ពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មកពីក្រោយ​ ឃើញឱកាសល្អ​ ក៏ឈប់ម៉ូតូលូកយកទូរសព្ទដៃដែលទុកនៅលើតាប់ឡូរថយន្ត​ បានសម្រេចបំណងជិះម៉ូតូគេចខ្លួនក៏ត្រូវជនរងគ្រោះឃើញក៏ស្រែកផ្អេីលឆោឡោ​ ក៏មានកម្លាំងសមត្ថកិច្ចក៏នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏បានជួយអន្តរាគមន៍ដេញ ចាប់បានជនសង្ស័យភ្លាមៗយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា​  រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទពីជនរងគ្រោះពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសទឹងមានជ័យទី៣​ កសាងសំណុំរឿងដែលខ្លួនទីកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages