គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ល្បែងសុីសង ហ្គេមបាញ់ត្រី នៅខាងក្រោមផ្សារទំនើបស្ទឹងមានជ័យថ្មីបើកដំណើរទ្បើងវិញហើយ កំពុងតែវង់វក់ក្មេងៗសិស្សសាលា ភិចការសិក្សាហើយ

ដោយ :www.meassoranews.com


ល្បែងសុីសង ហ្គេមបាញ់ត្រី នៅខាងក្រោមផ្សារទំនើបស្ទឹងមានជ័យថ្មីបើកដំណើរទ្បើងវិញហើយ កំពុងតែវង់វក់ក្មេងៗសិស្សសាលា ភិចការសិក្សាហើយ


រាជធានីភ្នំពេញ៖ ល្បែងស៊ីសង ហ្គេមបាញ់ត្រីនៅខាងក្រោមផ្សារទំនើបស្ទឹងមានជ័យ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ជាទីបំផុតដោយកំពុងតែវង់វក់ក្មេងៗសិស្សសាលា ភិចការសិក្សា ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។



សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។



មហាជន នៅក្នុងខណ្ឌមានជ័យ បានអោយដឹងថា?ក្រុមអ្នកញៀនល្បែង តែងតែផ្គុំក្បាលគ្នាលេង និងក្មេងៗ ចូលទៅលេងល្បែងស៊ីសង ហ្គេមបាញ់ត្រី នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ?ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ហាក់នាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ខាងលើនេះនអាចជាឆ្នាំងបាយ របស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យផង ក៌មិនដឹង?។


ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសង ហ្គេមបាញ់ត្រី ខាងលើនេះ មហាជន បានសំណូមពរ ដល់លោក ឃួង ស្រេង ចៅហ្វាយក្រុងរាជធានីភ្នំពេញ ជាពិសេសលោកស ថេត ស្នងការរាជធានីភ្នំពេញ  សូមមេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាប ទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រីខាងលើនេះផង ដើម្បីអនុវត្តន៌ តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។


No comments