លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងក្រុងបាវិតបានអញ្ជើញ ចូលប្រារព្ធពិធីសម្ពោធខ្លោងទ្វារវត្តទួលសីមា និង​សមិទិ្ធផល​នានា - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងក្រុងបាវិតបានអញ្ជើញ ចូលប្រារព្ធពិធីសម្ពោធខ្លោងទ្វារវត្តទួលសីមា និង​សមិទិ្ធផល​នានា


លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងក្រុងបាវិតបានអញ្ជើញ ចូលប្រារព្ធពិធីសម្ពោធខ្លោងទ្វារវត្តទួលសីមា និង​សមិទិ្ធផល​នានា 


នាព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ នៅវត្តទួលសីមា ស្ថិតនៅភូមិ កំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានប្រារព្ធពិធីសម្ពោធខ្លោងទ្វារវត្តទួលសីមា និង​សមិទិ្ធផល​នានា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ចន្ទធួន និងលោកជំទាវ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងក្រុងបាវិត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូអនុគុណក្រុង ព្រះចៅអធិការវត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង អធិការ អធិការរង នៃកងកម្លាំងទាំង ០៣ក្រុង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា សង្កាត់ច្រកម្ទេស និងប្រជាពលរដ្ឋ ប្រមាណចំនួន ២៤៦នាក់។


 ក្នុងពិធីនេះដែរ ឯកឧត្តមគណ:អធិបតី បានជូនជាអំណោយសម្ភារដែលបានមក​ពី​ឧបាសិកា សុខ សាខន និងសប្បុរសជន​ដល់ប្រជាពលរដ្ឋចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០ឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ២ដប សារ៉ុង ១ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ១០៧នាក់ ម្នាក់ៗទទួលបានសៀវភៅ ៥ក្បាល ប៊ិច ខ្មៅដៃ ជ័រលុប និងថវិកា ៥ពាន់រៀល លោកគ្រូ អ្នកគ្រូ ៣នាក់ ម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល ប្រជាការពារ ៥នាក់ ម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល និងឯកឧត្តមគណ:អធិបតី បានបវរណាប្រគេនសម្ភារដល់ព្រះសង្ឃវត្តទួលសីមារួមមាន ទឹកបរិសុទ្ធ ១០កេស ទឹកភេសជ្ជ: ១៥កេស ថវិកាមួយចំនួនចំនួន។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages