គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអមដំណេីរឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ននិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ​ ប្រវែង ១៨,២៤គីឡូម៉ែត​ ចាប់ពីឃុំព្រែករំដេង​ ដល់ឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ហ៊ុន​ ម៉ានិត

ដោយ :www.meassoranews.com


នៅព្រឹកថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអមដំណេីរឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ននិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ​ ប្រវែង ១៨,២៤គីឡូម៉ែត​ ចាប់ពីឃុំព្រែករំដេង​ ដល់ឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ហ៊ុន​ ម៉ានិត​ នាយករងខុទ្ធការល័យ​សសម្តេចតេជោ -អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម​ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ 


បន្ទាប់​មក​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​បន្ដចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជីបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ ដែលប៉ុស្តិ៍នេះមានសភាពចាស់ទ្រុឌទ្រោម​ និងជម្រុញ​ចលនា​ការសាងសង់អាគារថ្មី​ នាពេលខាងមុខនេះ​ ៕


No comments