អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ)


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ)

 

-នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦ម៉៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ ជឿន ដារ៉ាត ហៅ ខុន ភេទប្រុស អាយុ ២០ឆ្នាំ នៅចំណុចផ្សារសែនមេត្រី ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ) ដែលបានប្រព្រឹត្តនៅចំណុចផ្សារសែនមេត្រី ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦ម៉១០នាទី ។  

-ជនរងគ្រោះឈ្មោះ សិទ្ធ លីដា ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះគ្មាន ភូមិដំណាក់ធំ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។


១-ជនសង្ស័យឈ្មោះ ជឿន ដារ៉ាត ហៅ ខុន ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មុខរបរ មិនពិតប្រាកដ ។


-វត្ថុតាងចាប់យក : ទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខៀវ និងកង់(តួប្រុស) ០១គ្រឿង ពណ៌ខៀវ ។


បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages