គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អាវុធហត្ថខេត្តត្បូងឃ្មុំ ក្របួច មេខ្លោង បើកល្បែងស៊ីសង នៅក្នុងកាស៊ីណូហ្រ្គេនហ្គោលដេន ត្រពាំងផ្លុង

ដោយ :www.meassoranews.com


ត្បូងឃ្មុំ៖ ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦  ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ស្តីពី៖ ករណីលេងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសង កាន់កាប់ល្បែងស៊ីសង ចាត់ចែង និងភ្នាក់ងារសុីសង (សង្វៀនជល់មាន់ និងអាប៉ោង) នៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព។និងមានការចង្អុរបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


ក្រោមការដឹកនាំ បញ្ជា លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។នៅវេលាម៉ោង១២:៥០នាទី  ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣  លោកវរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស  មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ រួមនិងកម្លាំងស្រុក សរុបចំនួន ៣៦នាក់ រថយន្ត០៦គ្រឿង ចុះទៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។   ធ្វើការបង្រ្កាប ករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ អាប៉ោង យូគី) បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ (មេខ្លោង)។ 


១. ឈ្មោះ ហួត ហាន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

២. ឈ្មោះ ង៉ូ គានឡុង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

៣. ឈ្មោះ វ៉េត ជីម៉េង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ 

រឹបអូសវត្ថុតាងជាច្រើនផ្សេងទៀត។ ជនសង្ស័យនិងវត្ថុតាង ជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។



No comments