អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន


 អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន


នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉២០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យចំនួន ០២នាក់ ឈ្មោះ គ្រួច ថារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ និងឈ្មោះ ជឹម សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JQ-១២៩២ តាមផ្លូវ ដោយមានការសង្ស័យក៏ហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ថង់តូច នៅក្នុងដៃខាងស្តាំជនសង្ស័យឈ្មោះ គ្រួច ថារិទ្ធ ហៅ ពៅ ក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យតែម្ដង ។


១.ជនសង្ស័យឈ្មោះ គ្រួច ថារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុងការដ្ឋានសំណង់ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ​ កម្មករសំណង់ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

២.ជនសង្ស័យឈ្មោះ ជឹម សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ សន្តិ


សុខ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)


-វត្ថុតាងចាប់យកមាន : ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់ថង់តូច, ទូរស័ព្ទដៃ ០១គ្រឿង(ចាស់) និងម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JQ-១២៩២ ។


-បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages