គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោករឧត្តមសេនីយ៍ត្រី ហេង វុទ្ធីស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំពិធីបិទវគ្គ​បំប៉នជំនាញការពារទប់ទល់សភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។

ដោយ :www.meassoranews.com


លោករឧត្តមសេនីយ៍ត្រី ហេង វុទ្ធីស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំពិធីបិទវគ្គ​បំប៉នជំនាញការពារទប់ទល់សភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។ 


កំពង់ចាម នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី៣០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំពិធីបិទវគ្គ​បំប៉នជំនាញការពារទប់ទល់សភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។ 


ក្នុង​ពិធី​បិទ​វគ្គ​នេះ​ ក៏មានការអញ្ជេីញចូលរួមពី​ លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជ​រង​ នៃអយ្យការ​អមសាលាដំបងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាខេត្តកំពង់ចាម​ តំណាងកងរាជអាវុធខេត្ត​ លោក-លោកស្រីស្នងការរង​ នាយការិយាល័យ​ជំនាញ​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ ទាំង១០​ សិក្ខាកាម​ចំនួន១០០នាក់​ និង​ក្រុមសម្ដែងជាបាតុករ​ចំនួន១៥០នាក់​ ។ 


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធីក៍បាន​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​នូវថវិកា​ ចំនួន​៣លានរៀល​ ដល់គ្រូបង្គោល​ និងអ្នករៀបចំកម្មវិធី​ ចំនួន១លានរៀល​។ ជាមួយគ្នានោះដែរ​ លោកព្រះរាជអាជ្ញារង​ ក៏បានឧបត្ថម្ភដល់អ្នករៀបចំកម្មវិធីនូវថវិកា​ 500$ ផងដែរ​ ។ 







No comments