កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានចុះបង្ក្រាបជាក់ស្តែង ករណីក្មេងទំនើងបង្ករភាពអាណាធិបតេយ្យ រំខានដោយសម្លេង (ជិះម៉ូតូដុតផាវ)និងបានឃាត់ខ្លួនមនុស្ស៣មកកាន់អធិការ
(ភ្នំពេញ )ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្តែងលើករណីក្មេងទំនើង បង្កភាពអាណាធិបតេយ្យរំខានដោយសម្លេងលើផ្លូវសាធារណ: ជិះម៉ូតូដុតផាវ នៅចំណុចលើផ្លូវបេតុង ក្រុមទី៦ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជាលទ្ធផលជាក់ស្តែងកម្លាំងជំនាញបានឃាត់ខ្លួជនសង្ស័យចំនួន០៣នាក់។
១/ឈ្មោះ លីម ម៉ូស្តាហ្វា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
១/ឈ្មោះ លីម ម៉ូស្តាហ្វា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២/ឈ្មោះ លី សាទី ភេទប្រុស
អាយុ១៧ឆ្មាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អាយុ១៧ឆ្មាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣/ឈ្មោះ លី សុះហ្វី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
No comments:
Post a Comment