បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួន... - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួន...


បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួន...

 

ខេត្តកំពង់ស្ពឺ ៖ នៅ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាង នៅចំណុចដីចម្ការស្វាយ ស្ថិតភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ។

 

អ្នកញៀនល្បែងទាំង៩នាក់ រួមមាន ៖

១- ឈ្មោះ ថូ សុខជា ហៅអូច ប្រុស៥១ឆ្នាំ មានទីលំនៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី (ម្ចាស់ផ្ទះ)

២- ឈ្មោះ ផេង ឈៀងកាំង ប្រុស៧២ឆ្នាំ មានទីលំនៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី (អ្នកជំនាញបាញ់មេអាប៉ោង)

៣- ឈ្មោះ សោម រ៉ាត់ ប្រុស៦៣ឆ្នាំ មានទីលំនៅភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី (អ្នកជំនាញបាញ់មេអាប៉ោង)

៤- ឈ្មោះ កុយ ដេត ប្រុស៥៣ឆ្នាំ មានទីលំនៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី

៥- ឈ្មោះ យ៉ុក យ៉ន ប្រុស ៧៨ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី

៦- ឈ្មោះ ជុន ចាន់ធួន ប្រុស ៧១ឆ្នាំ មានទីលំនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី

៧- ឈ្មោះ ជា ជឿន ប្រុស ៤៩ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី

៨- ឈ្មោះ បូ លាស់ ប្រុស ៣០ឆ្នាំ មានទីលំនៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី

និង៩- ឈ្មោះ ម៉ម ពុធ ប្រុស ៣២ឆ្នាំ មានទីលំនៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ។

កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង រួមមាន ៖

-ម៉ូតូចំនួន ០៣គ្រឿង

-មេអាប៉ោង ចំនួន ៥គ្រាប់

-ចានអាប៉ោង ចំនួន ២

-ផ្តិលគ្របចំនួន ២

-កំរាលមួយ និង ប្រាក់រៀលចំនួន ៥៣៤,០០០រៀល ។

សមត្ថកិច្ចនគរបាល បានបញ្ជូនជនសង្ស័យទាំង០៩នាក់ មកកាន់ការិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages