បទល្មើលរបាំងស្បៃមុងរាប់សិបរបាំង នៅក្នុងតំបន់អភិរក្សបឹងប្រា ឃុំពាមឆ្កោក ស្រុកជលគីរី នាយផ្នែកជល់ផលមិនហ៊ានបង្រ្កាប
ភ្នំពេញៈ តំបន់អភិរក្សបឹងប្រា ដែលស្ថិតនៅក្នុងភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង កើតមានបទល្មើសនេសាទរបាំងស្បៃមុង បិទភ្ជិតព្រែកជាច្រើនកន្លែង តាំងពីរដូវទឹកឡើងរហូតមកមដល់ពេលនេះ គឺមានសុទ្ធតែសម្រាស់និងមានរបាំងស្បៃមុងបិទភ្ជិតព្រែក ដែលមានលបលូយ៉ាងធំមួយចំនួនផងដែរ ដែលនៅមិនឆ្ងាយពីទីតាំងប្រចាំការសហគមន៍នេសាទ របស់លោក សូធន់។ តើលោក នួន រិទ្ធី នាយរងផ្នែកជល់ផលនេសាទពាមឆ្កោក និងលោក សូ ធន់ ប្រធានសហគមន៍នេសាទក្បាលកន្លង់ បានដឹងរឿងនេះដែរទេ?ខាងលើនេះ ទៅសុទ្ធតែរបាំងស្បៃមុងរាប់សិបរបាំងនៅពេញបឹង និងតាមដៃ បឹងសុទ្ធតែរបាំងស្បៃមុងបិទភ្ជិតព្រែក និងបិតផ្ជិតដៃបឹង ដោយមានលបលូយ៉ាងធំៗផងដែរ នៅចំណុចល្ពៅរពាក់ , សំបករាម , ពាមដៃបី បាតមារ បាក់អង្រត់ តានន់បឹងទន្សាយបាតមា។ ហើយបន្ទាប់ពីបែករឿងបទល្មើសនេសាទនេះ ឃើញមានសមត្ថកិច្ចសង្កាត់នេសាទពាមឆ្កោក២ ដឹកនាំដោយលោកនួន រិទ្ធី នាយរងផ្នែក លោកលាក់ សំអាត នាយសង្កាត់នេសាទពាមឆ្កោក ចុះមកបង្ក្រាប។ តែសកម្មភាពនៃការបង្ក្រាបមិនបានបង្ក្រាបអស់ ១០០ភាគរយនោះទេ គឺបង្ក្រាបរយៈពេល ៣ម៉ោង បានប្រមាណ៤០ភាគរយប៉ុណ្ណោះ គឺកាប់លបលូពីរ បីកំណាត់ចោលនៅនឹងរបាំងតែម្ដងមិនបានប្រមូលយកទៅទុកឬដុតចោលឡើយ រួចពួកគាត់ក៏បានវិលត្រឡប់ទៅកន្លែងវិញអស់។
ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានថ្លែងថា “ខ្ញុំដល់ឃើញរូបភាពបទល្មើសក្នុងតំបន់អភិរក្សបែបនេះ ខ្ញុំមិនយល់ថាមន្ត្រីនៅមូលដ្ឋានគេកំពង់ធ្វើអីទេ”។ប្រភពពីមន្ត្រីបានបង្ហើបឲ្យដឹងថា ក្រៅពីបទល្មើសដាក់របាំងស្បៃមុងបិតភ្ជិតព្រែក ក៏មានបទល្មើសឆក់ត្រីប្រមាណជាងដប់គ្រឿងផងដែរ ដែលសុទ្ធតែមានអ្នកយាមចាំមើលផ្លូវ តែបើតែយ៉ាងនេះ ពិតជាហិនហោចអស់ហើយត្រីនៅក្នុងតំបន់អភិរក្សជាក់ជាមិនខាន។
ទាក់ទងករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលខេត្តកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្ម ពិនិត្យមើលឡើងវិញ អំពីភាពទទួលខុសត្រូវរបស់លោក នួន រិទ្ធី នាយរងផ្នែកជល់ផលនេសាទពាមឆ្កោក និងលោក សូ ធន់ ប្រធានសហគមន៍នេសាទក្បាលកន្លង់ ដែលបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យបែបនេះ។
No comments